ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​សៀត​

​កិរិយាសព្ទ​

​ដាក់​អ្វីៗ​ញាត់​ញៀត​ផ្ទាប់​, ដាក់​ស៊ក​ផ្ទាប់​
​សៀតបារី​, សៀតផ្កា ដាក់​បារី​, ដាក់​ផ្កា បន្ទើរ​លើ​គល់​ត្រចៀក ។ សៀតកាំបិត ស៊ក​ស្រោម ឬ​ដងកាំបិត​ក្នុង​ចន្លោះ​ខ្សែក្រវាត់​ឬ​សំពត់​ដែល​ក្រវាត់ ។ សៀតពោះ ឆ្អល់​រឹង​ក្នុង​ពោះ​ដូចជា​មាន​អ្វី​សៀត ( ព្រោះ​ស្លាក់​ខ្យល់ ) ។ ចុកសៀត ចុក​ដូច​គេ​សៀត ។ សៀតស៊ក ( ព​. ប្រ​. ) សូកប៉ាន់ ។ ល ។​

​សោះ​

​គុណសព្ទ​

​ដែល​អស់​រសជាតិ​, ដែល​ស្ងួត​ក្រៀម ក្រ​ទាំងអស់​រសជាតិ​
​សរសៃ​ថ្នាំ​សោះ​អស់​ជាតិ​ខ្លាំង​, ត្រីងៀត​សោះ ។​
​ដែល​នឿយ​ខ្លាំង​ស្រាំង​ខ្លួន​; ដែល​អស់កម្លាំង​ល្វើយ​ស្ងួត​បំពង់ក​
​នឿយ​សោះ​ខ្លួន​, ខំប្រឹង​ដើរ​ស្ទើរ​សោះ​ខ្លួន ។​
​សោះកក្រោះ សោះ​ក្រៀម​ក្រទាំង​, ក្រៀមក្រោះ​ឥត​រសជាតិ​, ផ្អោះ​ឥត​រសជាតិ​
​នំ​សោះកក្រោះ ព​. ប្រ​. ដែល​រម៉ោករម៉ាំង​ឥត​គួរសម : សម្ដី​សោះកក្រោះ​; និយាយ​សោះកក្រោះ ។​

​និបាតសព្ទ​

​ឥតមាន​អ្វី​, ទទេ​; ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជាមួយនឹង​ពាក្យ បដិសេធ ថា​
​គ្មាន​សោះ​, ទទេ​សោះ​, មិនដឹង​សោះ​, មិនដែល​សោះ​, មិនបាន​សោះ​; កុំ​ឲ្យ​សោះ​; ពុំដែល​បានដឹង​សោះ ។ ល ។​
​សោះតែ កុំ​ឲ្យ​តែ​
​ធ្វើការ​លំៗ​សោះតែ​គេ​ថា ។​
​សោះ​ទេ មិន​…​ទេ​; ឯណោះ​ទេ ។ សោះនឹង មិនបាច់​នឹង​, មិន​ព្រួយ​នឹង​
​បាន​គេ​មិន​ទៅ​រាល់គ្នា​ស្រួល​ហើយ ខ្ញុំ​សោះនឹង​ទៅ ( ឬ​សោះ​ខ្ញុំ​នឹង​ទៅ ) ។​
​សោះសូន្យ ឬ សូន្យសោះ សូន្យ​ទទេ ។ សោះឡើយ មិន​…​ឡើយ​, ពុំ​…​ឡើយ​
​មិនដែល​ឃើញ​សោះឡើយ ។ ល ។​

​សំស្ក្រឹត​

(​ស័ង​-​ស្ក្រិ​ត ឬ ត​. ទ​. ​ស្រ​. ​ស័ង​-​សៈ​ក្រិត​)

​នាមសព្ទ​

( សំ​. ​ក្ល​.; សំ​. សំ​ស្ក្ឫ​ត “​ពាក្យ​សម្រិតសម្រាំង​, ​ភាសា​សម្រាំង​”, ឫ > រឹ​; បា​. ​សក្ក​ដ ) ឈ្មោះ​ភាសា​ដើមដំបូង​បំផុត​របស់​ពួក​ហិណ្ឌូ​; លុះ​ចំណេរ​កា​លតៗ​មក​ដរាប​ដល់​សម័យ​បច្ចុប្បន្ននេះ សំស្ក្រឹត​ក្លាយ​ជាម​ត​ភាសា ( ភាសាស្លាប់ ) ព្រោះ​មិនមាន​ជនជាតិ​ណាមួយ​ប្រើ​ជាស​ម្ដី​សម្រាប់​ជាតិ​របស់ខ្លួន​ដោយ​គ្រប់គ្រាន់​ឡើយ ( ប្រើ​ខ្លះ​បន្តិចបន្តួច ), គ្រាន់តែ​ទុកជា​មូលភាសា​ឬ​ប្រើ​កត់ត្រា​គម្ពីរ​ក្បួនច្បាប់​ប៉ុណ្ណោះ ដ្បិត​ភាសា​នេះ​មាន​របៀប​វេយ្យាករណ៍​ទៀងទាត់​ល្អ​ណាស់​
​ភាសាសំស្ក្រឹត​ទុកដូចជា​មាតា​ឬ​បង​បង្កើត​នៃ​បាលី​ភាសា របៀប​វេយ្យាករណ៍​ភាសាបាលី​ប្រើ​អនុលោម​តាម​សំស្ក្រឹត​ស្ទើរតែ​ទាំងអស់ ( ខ្មែរ​សម័យ​ពី​ដើម​សរសេរ​ជា ស​ង្ស​ក្រឹ​ត ក៏មាន តែ​សម័យ​ឥឡូវ​មិន​ប្រើ ) ។​

​ស៊ក​

កិរិយាសព្ទ​

​ប្រហក​បញ្ចូល​; ដាក់​សៀត​ឬ​បញ្ជ្រក​ឲ្យ​ជាប់​នៅ ឬក៏​ឲ្យ​ទើរ​នៅ​
​ស៊ក​បន្លួញ​ក្នុង​ដំណាប់​, ស៊ករនុកទ្វារ​, ស៊ក​ក្រដាស​ក្រោម​ពូក ។​
​ព​. ប្រ​. លូក​សម្ដី​, សបសម្ដី​ឲ្យ​ទាល់​
​ស៊ក​តែ ១ ម៉ាត់​ទៅ​បាត់មាត់​ដូច​គេ​ចុក ។​
​ស៊ករូប ( សព្ទ​អារក្ស ) ចូល​រូប​ឬ​គ្រប​រូប​, ជាន់​រូប ( ខ្មោច​ចូល )
​អស់លោក​ស៊ករូប ។​

​ស៊ី​

​កិរិយាសព្ទ​

( ព​. សា​. ) បរិភោគ​ភោជនាហារ ។ និយាយ​ចំពោះ​អ្នក​បរិភោគ​, ប្រើ​តាម​ថ្នាក់​បុគ្គល​ដូច្នេះ​គឺ សម្រាប់​ក្សត្រិយ៍​ថា សោយ ( ខ្មែរ​បុរាណ​ប្រើ ស្វោយ ); សម្រាប់​បព្វជិត​ថា ឆាន់​; សម្រាប់​មន្ត្រី​ធំ​ថា ពិសា​ក្រយា​; សម្រាប់​មន្ត្រី​តូច​និង​សាធារណជន​ដែល​គួរ​គោរព​ថា ពិសា​; សម្រាប់​សាធារណជន​ធម្មតា​ឬ​ជន​ស្មើគ្នា​ថា ហូប​; ពាក្យ​កណ្ដាល​ថា បរិភោគ​; សម្រាប់​សា​ធារ​ជន​អ្នកតូច​ជាង​, និយាយ​គួរសម​ថា អាស្រ័យ​
​មើល​នាំគ្នា​អាស្រ័យ​បាយ​ទៅ​!; ពាក្យ​សាមញ្ញ​សម្រាប់​សាធារណជន​ថា ស៊ី ( បុរាណ​ថា ឆី ) ; ពាក្យ​លំអុត​សម្រាប់​កូនតូច​ថា ញ៉ាំ​; ពាក្យ​សាមញ្ញ​ទ្រគោះ​មើលងាយ​ថា ច្រាស​, ច្រាសច្រំ​, បុះ​, បុះ​ច្រាស​, សុល​, អំពះ ។​
​ស៊ីជំនោរ ឬ​ស៊ីបញ្ជោរ ឡើងបញ្ជោរ​
​មនុស្ស​ស៊ីជំនោរ ។​
​ស៊ីជម្រៅ ឬ ស៊ីទឹកជ្រៅ ដែលមាន​បាត​ជ្រៅ​(​ចំពោះតែ​នាវា​)
​ទូក​ស៊ីជម្រៅ (​ព​.​ផ្ទ​. ស៊ីរាក់ ឬ ស៊ីទឹករាក់​) ។​
​ស៊ីឈ្នួល ធ្វើការ​យកឈ្នួល​, ទទួល​ជួល​ឲ្យ​គេ ។ ស៊ីតូច ចាយវាយ​តូច ឬ​ស៊ី​ម្ហូប​តិច​មុខ (​ព​.​ផ្ទ​. ស៊ីធំ​) ។ ស៊ីថោក យក​តម្លៃថោក​, យក​ថ្លៃ​តិច​(​ព​.​ផ្ទ​. ស៊ីថ្លៃ​) ។ ស៊ីថ្លៃ យក​ថ្លៃ​ច្រើន (​ព​.​ផ្ទ​. ស៊ីថោក​) ។ ស៊ីទម្លាក់ ឬ​ស៊ី​យាងយាវ និយាយ​ពី​ទូកង​មាឌ​រឹង បានតែ​អុំ​ទម្លាក់​ច្រវា​ឲ្យ​យាងយាវ​មួយៗ​ទើប​លឿន​
​ទូក​នេះ​ស៊ីទម្លាក់ អុំ​សាប់​មិនលឿន​ទេ​(​ព​.​ផ្ទ​. ស៊ីសាប់​) ។​
​ស៊ីធំ ស៊ី​ម្ហូប​ច្រើន​មុខ​ឬ​ចាយវាយ​ធំ​(​ព​.​ផ្ទ​.​ស៊ីតូច​) ។ ស៊ីនុយ ត្របាក់​នុយ​,​លេប​នុយ ។ ព​.​ប្រ​. ស៊ីសំណូក ។ ស៊ីនៅមុខ បំបាត់​យក​នៅមុខ ឬ​លួច​នៅមុខ ។ ស៊ីប្រាក់ ឬ​ស៊ីប្រាក់កាស បំបាត់​ប្រាក់ (​មាន​បំបាត់​ប្រាក់​រាជការ​ជាដើម​) ឬ​យកប្រាក់​សំណូក​។ ស៊ីប្រាក់ខែ បាន​ប្រាក់​ដែល​ត្រូវ​បើក​តាម​កំណត់​ពេញ​រៀងរាល់ខែ (​មា​សិ​ក​) ។ ស៊ីប្រាក់ថ្ងៃ បាន​ប្រាក់​ដែល​ត្រូវ​បើក​តាម​កំណត់​ត្រឹមតែ​ថ្ងៃ​ដែល​ធ្វើការ (​ទិនិក​) ។ ស៊ីប្រាក់រ៉ឺត្រែត​, ស៊ីរ៉ឺត្រែត ឬ ស៊ីប្រាក់កម្រៃ បាន​ប្រាក់​ដែល​ខ្លួន​អ្នករាជការ​ចាស់​ត្រូវបាន​រៀងរាល់ខែ​( ដោយ​មិនបាច់​ធ្វើ​រាជការ គឺ​ចូលនិវត្តន៍ ) ។ ស៊ីប្រេង​,​បង្អស់​ប្រេង​,​ចុះប្រេង​
​រថយន្ដ​អ្នក ស៊ីប្រេង​តិចជាង​របស់ខ្ញុំ ។​
​ស៊ីផឹក ស៊ី​ផង​ផឹកស្រា​ផង ។ ស៊ីផេះ​! ឬ​ស៊ីតែផេះ​! ( ព​. សា​. ) គ្មានអ្វី​ស៊ី ( ម​. ព​. ផេះ ផង ) ។ ស៊ីផ្ដាច់ស្រុក យក​ប្រយោជន៍​បាន​ពី​ស្រុក​មួយ​ទាំងមូល​។ ព​. ប្រ​. លេង​ឈ្នះ​កាយ​យក​គ្រាប់​ទាំង​អស់ពី​ក្នុង​រន្ធ​មិន​ឲ្យ​អ្នក​ម្ខាង​ដើរ​ផង​បាន​(​ក្នុង​ល្បែង​បាយខុំ​) ។ ស៊ីផ្លែត្នោត ត្រូវគេ​បញ្ឆោត​ឬ​ចាញ់បោក​គេ ។ ស៊ីផ្អែម ស៊ី​ចំណី​ផ្អែម ។ ព​. ប្រ​. រកបាន​ដោយ​ងាយៗ​, មាន​ចំណេញ​ងាយៗ​, ងាយ​បាន​ប្រាក់ ។ ស៊ីពីក្រោយខ្នង យកបាន​ពីក្រោយ​ខ្នង ឬ​បំបាត់​យកបាន​មិន​ឲ្យ​ដឹងខ្លួន​។ ស៊ីពីមុខ យកបាន​ពីមុខ​ឬ​បំបាត់​យក​ពីមុខ ។ ស៊ីព្រោះលោះកម្លាំង មិន​ធ្វើការ​នឿយហត់​ព្រមទាំង​បាន​សុខ​ស្រួល​ដោយសារ​កូន​ឬ​កូនសិស្ស​ចិញ្ចឹម​រក្សា ។ ស៊ីម៉ង់ ស៊ីក្នុង​មួយ​រន្ធ​បានតែ​គ្រាប់​មួយ​ម៉​ង់ៗ (​ក្នុង​ល្បែង​បាយខុំ​) ។ ព​. ប្រ​. គួរ​នឹង​បាន​ច្រើន បែរជា​បានតែ​មួយគត់​ឬ​គួរ​នឹង​បាន​ចំណែក​ច្រើន​ទៅជា​បានតែ​មួយចំណែក ។ ស៊ីមិនមុត ធ្វើការ​មិនកើត​ឬ​យក​ប្រយោជន៍​មិនបាន ។ ស៊ីមួយចំហៀងស្រុក បាន​ប្រយោជន៍​ពី​ក្នុងស្រុក​ចំនួន​ពាក់កណ្ដាល ។​ព​. ប្រ​. លេង​ឈ្នះ​កាយ​យក​គ្រាប់​ពី​ប៉ែក​ខាងគេ​អស់ទាំង​៥​រន្ធ ( ក្នុង​ល្បែង​បាយខុំ ) ។ ស៊ីមេកូន យក​ទាំង​មេ​ទាំង​កូន ឬ យក​ទាំង​ម្ដាយ​ទាំង​កូន ។ ព​. ប្រ​. ស៊ី​ម្ដង​ពីរ​រន្ធ ( ល្បែង​បាយខុំ ) ។ ស៊ីរាក់ ឬ ស៊ីទឹករាក់ ដែលមាន​បាត​រាក់ ( ចំពោះតែ​នាវា )
​ទូក​ស៊ីរាក់ (​ព​. ផ្ទ​. ស៊ីជម្រៅ ឬ ស៊ីទឹកជ្រៅ​) ។​
​ស៊ី​រះ​សងខាង ចេះ​រេ​បែរ​លៃលក​យក​ប្រយោជន៍​ឲ្យ​បាន​ពី​មនុស្ស​ទាំងពីរ​ខាង ។​ព​. ទ​. បុ​. នាង​តី​ស្មាគាង ស៊ី​រះ​សងខាង​មិន​ឲ្យ​ឃ្នើសចិត្ត និយាយ​ពី​អ្នក​ដែល​ចេះ​ផ្គាប់ចិត្ត​មនុស្ស​ទាំងពីរ​ខាង ដែល​ទាស់​អធ្យាស្រ័យ​គ្នា មិន​ឲ្យ​អាក់អន់ចិត្ត​មកលើ​ខ្លួន​ផង ឲ្យ​កើត​ប្រយោជន៍​មកលើ​ខ្លួន​ផង ដូចជា​ស្រី​ម្នាក់​ឈ្មោះ តី ដែលមាន​ប្ដី​ពីរ​ចេះ​ផ្គាប់ចិត្ត​ប្ដី​ទាំងពីរ​នាក់​មិន​ឲ្យ​អាក់អន់ ។ ស៊ីវេលា អស់​វេលា​,​ខាត​វេលា​
​ការ​នុះ​ស៊ីវេលា​ច្រើនណាស់ ។​
​ស៊ីសាច់ បរិភោគ​សាច់ ។ ព​. ប្រ​. ខឹង​ខ្លាំង​, ខឹង​ខ្លាំង​ស្ទើរ​ហ៊ាន​ស៊ីសាច់​
​ខឹង​ស៊ីសាច់ ។​
​ស៊ីសាច់ខ្នង (​ព​. ប្រ​.) ស៊ីសំណូក ។ ស៊ីសាប់ និយាយ​ពី​ទូក​-​ង​មាឌ​ទន់​បានតែ​អុំ​សាប់​ឲ្យ​ញាប់​ច្រវា​ទើប​លឿន​
​ទូក​នេះ​ស៊ីសាប់ អុំ​យាងយាវ​មិនលឿន​ទេ ( ព​. ផ្ទ​. ស៊ីទម្លាក់ ឬ ស៊ី​យាងយាវ ) ។​
​ស៊ីសោហ៊ុយ ចុះសោហ៊ុយ​, ត្រូវ​ចាយប្រាក់​តាម​ការប្រកប​
​ការ​នុះ​មិន​ស៊ីសោហ៊ុយ​ច្រើន​ប៉ុន្មាន​ទេ ។​
​ស៊ីសំ ស៊ី​រំអិល​គ្នាឯង ( និយាយ​តែ​ពី​ត្រី​រំអិល​ពួក​ខ្លះ )
​ត្រី​ឆ្លាំង​ស៊ីសំ ត្រី​ឆ្លាំង​ដែល​ប្រជុំគ្នា​ជា​ពួក​ជា​ហ្វូង​ចចឹក​ស៊ី​តែ​រំអិល​គ្នាឯង​។​
​និយាយ​ចំពោះ​ខ្លួនឯង​ជា​អ្នក​បរិភោគ បើ​និយាយ​តាម​ថ្នាក់​ដូច្នេះ​គឺ ក្នុង​ទី​ចំពោះ​ព្រះ​ភក្ដ្រ​ក្សត្រិយ៍​ថា ទទួលព្រះរាជទាន​; ក្នុង​ទី​ចំពោះមុខ​ឥស្សរជន​ក្រៅពី​ក្សត្រិយ៍ ឬ ចំពោះមុខ​សាធារណជន​ដែល​គួរ​គោរព​ថា ទទួលទាន​; ចំពោះមុខ​សាធារណជន​យ៉ាង​កណ្ដាល​ថា បរិភោគ​; ចំពោះ​គ្នា​ស្មើ​ថា អាស្រ័យ ឬថា ស៊ី​; ចំណែក​ខាង​បព្វជិត​ថា ឆាន់ ( ដូចជា​អ្នកដទៃ​និយាយ​ចំពោះ​មករក​ខ្លួន​ដែរ )
​អាត្មា​ឆាន់​រួចហើយ​; ឥស្សរជន​និយាយ​ពី​ខ្លួនឯង​ជា​អ្នក​បរិភោគ​ទៅរក​សាធារណជន​តូច​ជាង​ថា អាស្រ័យ​, ឬ​និយាយ​ដោយ​គួរសម​ថា ទទួលទាន ។ ល ។​
​ស៊ីសំណូក ទទួលយក​ប្រាក់​ឬ​របស់​ដែល​គេ​សូក​។ ស៊ីសំណែន ស៊ី​ភោជន​ដែល​គេ​សែន ។ ព​. ប្រ​. ស៊ីសំណូក ។ ស៊ីឡឹប កឹ​ប​បំបាត់​យក ។ ស៊ីអាចម៍ផឹកទឹក ( ព​. សា​. ) អក​អាចម៍​អាភៀន​ហើយ​ផឹកទឹក រំលេម​លេប​ជាមួយនឹង​ទឹក​ទៅ ( លេប​អាចម៍​អាភៀន ) ។ ល ។​
​ពាក្យ ស៊ី នេះ​ប្រើ​សំដៅ សេចក្ដី​ចំពោះ និង សេចក្ដី​ប្រៀប បានជា​អនេក​, ដូចជា ស៊ីការប្រាក់ យកការប្រាក់​, បានការ​ប្រាក់​ជា​ប្រយោជន៍ ។ ស៊ីកម្រៃ យក​កម្រៃ ឬ​គៃ​ឲ្យ​បាន​កម្រៃ​ខ្លះ ។ ស៊ីកម្លាំង ពឹង​កម្លាំង​គេ ឬ​រស់​ដោយសារ​គេ​ចិញ្ចឹម​
​មាតាបិតា​ស៊ីកម្លាំង​បុត្រ ( ម​. ព​. ស៊ីព្រោះលោះកម្លាំង ផង ) ។​
​ស៊ីក្នុង ឬ ស៊ី​រូង រូង​សាច់​ចូលទៅក្នុង​
​ដំបៅ​ស៊ីក្នុង ។​
​ស៊ីក្រចក ចាប់​ត្រង់​សាច់​ក្បែរ​ក្រចក​មើល​មិនជា​
​ស្រែង​ស៊ីក្រចក ។​
​ស៊ីក្រោមភ្នែក បំបាត់​នៅមុខ ឬ​លួចប្រពន្ធគេ​បាន​ដោយ​ងាយ ( ម​. ព​. វែក ន​. ផង ) ។ ស៊ីខាវ ជក់ខ្យល់​ចំហៀង ឬ ទទឹង​
​ក្ដោង​ស៊ីខាវ ។​
​ស៊ីខ្វាត់បំបាត់ពន្ធ កិប​ឬ​លួច​យកប្រាក់​បង់​ខ្វាត់​ទាំង​បំបាត់​ប្រាក់​ពន្ធដារ​ផង​។ ស៊ីគំនិត ឬ ស៊ីប្រាជ្ញា លួចគំនិត​គ្នា​, ដេញ​គំនិត​គ្នា​, លួចល្បិច​គ្នា ។ ស៊ីគ្នា ត្រូវ​គ្នា​, ដូចគ្នា​, សម​គ្នា​; លើស​គ្នា​
​គំនិត​ស៊ីគ្នា គំនិត​ត្រូវ​គ្នា​; សំឡេង​មិន​ស៊ីគ្នា សំឡេង​មិនត្រូវ​គ្នា​; ចំណេះ​មិន​ស៊ីគ្នា​ទេ ចំណេះ​មិន​លើស​គ្នា​ទេ ។​
​ស៊ីចាយ ចាយវាយ​ស៊ីផឹក​តាមតែ​ប្រទះ ។ ស៊ីចុក​(​ព​.​សា​.) ស៊ី​ស្លា​ចុក​ថ្នាំ​; ចិញ្ចឹមជីវិត​តាម​ប្រក្រតី ។ ស៊ីចុកបុកទំពា (​ព​.​សា​.) ស៊ីចាយ​អស់​គង់​ជាមួយគ្នា​, អត់ឃ្លាន​មាន​ស៊ី​ជាមួយគ្នា ។ ស៊ីចំណេញ យកចំណេញ​។ ស៊ីជី ចាប់យក​ជាតិ​ជី​,​ស្រូបយក​ជាតិ​ជី​
​ដី​ស៊ីជី​។​
​ស៊ីជើង កាត់​សាច់​ចង្វែក​ម្រាមជើង​
​ទឹក​ស៊ីជើង ។​

​នាមសព្ទ​

( ស​. សី អ​. ថ​. ស៊ី៎ ) ព័ណ៌​, សម្បុរ ។ ស៊ីនួន ( ស​. សី​ន្វ​ល អ​. ថ​. ស៊ី៎នួន ) សម្បុរ​-​សលាយ​លឿងខ្ចី​បន្តិចៗ​, សម្បុរ​-​ស​លឿងខ្ចី​ប៉ផូរ ។ ល ។​