​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

សាច់ជូរ​

​នាមសព្ទ​

​ធាតុ​ផ្សំ​មាន​បែប​ភាពជា​អំបិល​ជូរ សាច់​រឹង​ជា​ដុំ សម្រាប់​ប្រើ​កូរ​លាយ​ទឹកជ្រលក់​ឲ្យ​ដិត​ស្រស់​ព័ណ៌​ជាដើម​; មាន ២ ប្រភេទ​គឺ សាច់ជូរ​-​ស មាន​សាច់​ព័ណ៌​ស​; សាច់ជូរខៀវ មាន​ព័ណ៌​ខៀវ​ស្ទើរ​បៃតងចាស់ ( ច្រើន​ប្រើ​ជា​ថ្នាំ ) ។​

​សាយយុត​

​នាមសព្ទ​

( ស​. សាយ​ហ្យុ​ត (–​យុ​ត​) “​វេលា​ថ្ងៃ​ឈប់​” ឬ សាវ​ហ្យុ​ត (–​យុ​ត​) “​ក្រមុំ​ឈប់ ឬ​ក្រមុំ​ទច់​”) ឈ្មោះ​ឈើ​មួយ​ប្រភេទ ដើម​រឹង ស្ទើរ​ជាវ​ល្លិ​ស្រដៀង​នឹង​ត្រៀលស្វា ស្លឹក​ស្រដៀង​នឹង​គគីរ តែ​ទ្រើស​ជាង​ផ្កា​សណ្ឋាន​ស្រដៀង​នឹង​ក្ដាំងងា មាន​ក្លិន​ស្រដៀង​នឹង​ផ្លែ​ព្នៅ​ទុំ​ក្រអូប​ខ្លាំង តែ​ក្នុង​វេលាយប់​ជិត​ភ្លឺ​មកទល់នឹង​ពេល​ថ្ងៃ​រះ​អស់​ក្លិន ។​

​សិរមាន់​

(​សេ​—)

​នាមសព្ទ​

​ឈ្មោះ​ឈើ​ធំ​មួយ​**​ប្រភេទ ផ្លែ​ស្រដៀង​នឹង​គូលែន តែ​តូច​ជាង​គូលែន បរិភោគបាន ( សរសេរ​ជា សេរមាន់ ក៏មាន ) ។ ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ដើម​ស្ទើរ​ជា​តិណជាតិ ផ្កា​ក្រហម​ស្រដៀង​នឹង​ផ្កា​ច្បា ( ម​.​ព​. សិរ ផង ) ។​
**​ពាក្យ “​មួយ​” ត្រូវបាន​កែសម្រួល​ពី​ពាក្យ​ដើម “​មួ​” ទើប​សមស្រប​តាម​បរិបទ​នេះ​។​

សឹង​

​និបាតសព្ទ​

​រកកល់​, រកកល់នឹង​, ស្ទើរនឹង​
​ថា​ដូច្នេះ​វិញ​ក៏​សឹង​បាន ។​
​សឹងតែ និ​. រកកល់​តែ​, ស្ទើរតែ​; ក៏បាន​ដែរ​
​បើ​អ្នក​មិន​យក ឲ្យ​មក​ខ្ញុំ​វិញ​ក៏​សឹងតែ​បាន ឥត​ទាស់​អ្វី​ទេ ។​

សុទ្ធតែ​

និបាតសព្ទ​

​សុទ្ធ​ឥត​លាយឡំ​, តែ​ទាំងអស់ ឬ​ស្ទើរតែ​សុទ្ធ​ទាំងអស់​
​សុទ្ធតែ​ផ្លែ​ខ្ចី​; សុទ្ធសឹងតែ​ល្អៗ ។​