​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​វិញ្ញាណ​

(​វិញ​-​ញាន​)

​នាមសព្ទ​

( បា​.; សំ​. វិ​ជ្ញា​ន ) ធម្មជាតិ​ដឹង​ច្បាស់​នូវ​អារម្មណ៍ ( ចិត្ត )
​បាត់វិញ្ញាណ ឬ រលត់វិញ្ញាណ រលត់ចិត្ត : ភ័យ​ស្លុត​ខ្លាំង​ស្ទើរ​បាត់វិញ្ញាណ ។ វិញ្ញាណកទ្រព្យ ( វិញ​-​ញា​-​ណៈ​កៈ​ទ្រ័​ប ) ទ្រព្យ​មាន​វិញ្ញាណ : គោ​, ក្របី​, ដំរី​, សេះ ជា​វិញ្ញាណកទ្រព្យ ( ព​. ផ្ទ​. អវិញ្ញាណកទ្រព្យ ) ។ វិញ្ញាណក្ខន្ធ ( វិញ​-​ញា​-​ណ័ក​-​ខ័ន​) កង​វិញ្ញាណ ( ពួក​ចិត្ត )​ដែល​រាប់បញ្ចូល​ក្នុង​ខន្ធ ៥ ( ម​. ព​. បញ្ចក្ខន្ធ ផង ) ។​

​វិះ​

​កិរិយាវិសេសន៍​

​ដែល​ជ្រិះ​, ជ្រលិះ​; ឆិត​, ទៀប​; ស្ទើរនឹង​
​ចោល​វិះ​នឹងត្រូវ ( និយាយថា វឹះ ក៏មាន ) ។​

​វ៉ឺនវ៉ាយ​

​កិរិយាសព្ទ​

​សម្ដែង​អាការ​ស្ទាក់ស្ទើរ​, រារែក​, មិន​ដាច់ស្រេច​
​បើ​ថា​ឲ្យ​ក៏​ឲ្យ​មក កុំ​វ៉ឺនវ៉ាយ​ដល់​ណា​ទៀត​! ។ ប្រើ​ជា គុ​. ក៏បាន : សម្ដី​វ៉ឺនវ៉ាយ ។​

​សម្បួរ​

​នាមសព្ទ​

​ឈ្មោះ​ឈើ​ពួក​មួយ មាន ៣ ប្រភេទ គឺ ១- សម្បួរកក់ សម្បួរ​ដើម​ស្ទើរ​ជាវ​ល្លិ​មាន​បន្លា ផ្លែ​មាន​រសជូរ​, ប្រើ​ជា​គ្រឿង​កក់សក់​ឬ​លាងជម្រះ​, គេ​ច្រើន​យក​ផ្លែ​ទុំ​ក្រៀម​មក​ដាក់​ត្រាំ​ក្នុង​ទឹក​ផ្តិល លាយ​ជាមួយនឹង​ចំណិត​ផ្លែ​ក្រូចសើច ហៅថា ទឹកសម្បួរ ប្រើ​ជា​ទឹក​មង្គល​សម្រាប់​ជជុះរលាស់​ប្រោះព្រំ​ជម្រះ​ចង្រៃ ( តាម​លទ្ធិ​ដែល​ធ្លាប់​ប្រកាន់​ជឿ ); ២- សម្បួរទេស ឬ សម្បួរប្រាក់ សម្បួរ​ស្លឹក​ល្អិតៗ ផ្កា​សណ្ឋាន​ស្រដៀង​នឹង​ផ្កា​ក្ទម្ព កាលណា​រីក​មាន​ព័ណ៌​ស​, ត្រួយ​ផ្កា​ផ្លែ​ខ្ចី ប្រើ​ជា​អន្លក់​ឬ​របោយ​បាន​, គេ​ច្រើន​ដាំ​ធ្វើជា​របងភូមិ​លំនៅ​; ៣- សម្បួរមាស សម្បួរ​ដើម​តូច ផ្កា​តូចៗ​ពណ៌​លឿង ក្លិនក្រអូប​ឆ្ងិត​, គេ​ច្រើន​ដាំ​ប្រប​មាត់ទ្វារ​របង​ផ្ទះ​ឬ​ដាំ​ធ្វើជា​របង​ផ្ទះ​ក៏មាន ។​

​សា​

​កិរិយាសព្ទ​

​មូរ​ឡើងវិញ​
​សាកន្ទេល ។​
​កើប​ឡើងវិញ​
​សាស្រូវ ។​
​ត្រឡប់​វិញ​
​សាមកវិញ​, ដើរ​សាចុះសាឡើង ។​
​រើ​ឈឺ​ឡើងវិញ​
​សា​ឈឺ​ឡើងវិញ ។​
​និយាយ​ថ្លែង​ពី​ទុក្ខ​ឬ​ថ្លែង​ពី​ទុក្ខទោស​ដែល​កន្លង​ហួស​ទៅហើយ​, មានដំណើរ​គួរ​ឲ្យ​រង្កៀស​ចិត្ត​, ដើម្បី​ឲ្យ​អ្នក​ស្ដាប់​ដឹង​ច្បាស់​; និយាយ​សើរើ​ពី​ទុក្ខ​ឬ​ទោស​របស់ខ្លួន​
​និយាយ​សាទុក្ខ​, សាទុក្ខ​សាទោស ( ម​. ព​. សារទុក្ខ ក្នុង​ពាក្យ សារ ន​. ផង ) ។​
​និយាយ​ជាថ្មីទៀត​ឬ​និយាយ​សើរើ​ថែមទៀត​
​សា​និយាយ​ម្ដងទៀត ។ រើ​ធ្វើ​ជាថ្មីទៀត : សា​ធ្វើ​ជាថ្មី ។ ន​. ដំណើរ​ត្រឡប់​ទៅមក​ឬ​ចុះឡើង​; ដង​, គ្រា​, ត្រឡប់​; បក : ដើរ​មួយ​សា​, មួយ​សា​ពីរ​សា ។​

នាមសព្ទ​

​ស្រូវ​ឬ​ដំណាំ​ពួក​ខ្លះ ដែល​ដុះ​លូតលាស់​ត​ពី​គល់​ចាស់​ឬ​ពី​ជញ្ជ្រាំង​ស្រស់​
​សាស្រូវ​, សា​ឪឡឹក ។ ប្រើ​ដូចជា គុ​. ក៏បាន : ស្រូវ​សា​, ឪឡឹក​សា ។ ឈ្មោះ​ជំងឺ​ខ្យល់​ពួក​មួយ ចាប់​សត្វចតុប្បាទ​មាន​គោក្របី​ជាដើម : ជំងឺសា​, សាចាប់ ។ ឈ្មោះ​ម្ហូប​មួយ​ប្រភេទ ជា​គូ​គ្នា​នឹង​ភ្លា : សាត្រីក្អែក ។ ក្រពះ​មូត្រ​សត្វ​ពួក​ខ្លះ មាន​សំពោច​, ធ្លក​ជាដើម : សាសំពោច ។ បែកសា បែក​ក្រពះ​មូត្រ ។ ព​. ប្រ​. និយាយ​បែកសា ឬ បែកសាយាមោ និយាយ​បែក​ពីនេះ​ហើយពី​នោះ​ទៀត ល្ហល្ហាច​ស្ទើរ​រក​ទី​ចប់​គ្មាន ( ម​. ព​. បែក ផង ) ។ ឈ្លោះ​បែកសា ឈ្លោះប្រកែក​ជជែក​បូរបាច់​ឮ​ខ្លាំងៗ​ដណ្ដើមយក​ផ្លូវ​ត្រូវតែ​រៀងខ្លួន ។ បែកការ​ខ្ចរខ្ចាយ​សាយសុស : ដំណើរ​នុ៎ះ​វា​បែកសា​ខូច​អស់​ទៅហើយ​!