ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

រារែក​

គុណសព្ទ​

​ដែល​រា​ចុះ​រា​ឡើង​ស្មើភាគ​ដូច​គេ​រែក គឺ​ស្ទាក់ស្ទើរ​, អល់អែក​, មិន​ដាច់​មិន​ស្រេច​ទៅខាង​ណា​
​ចិត្ត​រារែក​, គំនិត​—, សម្ដី​—, ដំណើរ​— ។​
​ប្រើ​ជា កិ​. វិ​. ក៏បាន​
​និយាយ​រារែក ។​

រាំរៀល​

កិរិយាវិសេសន៍​

​ដែល​ដើរ​ចុះ​ដើរ​ឡើង​ក្រវែល​មិន​ទៅណា​
​ដើរ​រាំរៀល​; ដំណើរ​រាំរៀល ។​
​រារែក​, អល់អែក​, ស្ទាក់ស្ទើរ​
​គំនិត​រាំរៀល ។​

​គុណសព្ទ​

​ដែល​ដើរ​ចុះ​ដើរ​ឡើង​ក្រវែល​មិន​ទៅណា​
​ដើរ​រាំរៀល​; ដំណើរ​រាំរៀល ។​
​រារែក​, អល់អែក​, ស្ទាក់ស្ទើរ​
​គំនិត​រាំរៀល ។​

​រុក​

​កិរិយាសព្ទ​

​បុក​ចូល​; រុល​, សំរុក​, ត្រសុល ចូល​
​យករ​បុករុក​រន្ធ​; ដើរ​រុក​ព្រៃ​, រុកចូល​ក្នុងព្រៃ​ជ្រៅ ។​
​ព​. ប្រ​. និយាយ​ផ្ច​ញ់​ឬ​ស្ទាក់ផ្លូវ​ស្ទាក់ដំណើរ​ឲ្យ​គាំង​ឆ្លើយ​តបត​មិន​រួច​
​រុក​តែមួយ​ម៉ាត់​ពីរ​ទៅ​នៅ​ស្ញេញ ។​
​រុករាន រុក​ទន្ទ្រាន​ចូលរាន​យក​ទី​; ដើរ​រុករាន ដើរ​ទន្ទ្រាន​ចូល​ឥត​ក្រែង ។ ( ព​. កា​. ) : ទ័ព​គេ​រុករាន ទ័ព​យើង​ទន្ទ្រាន​ស្ទើរ​គ្មាន​សល់​ទី លុះ​យើង​រុក​ទៅ ទ័ព​គេ​វក់វី ដណ្ដើមបាន​ទី មក​យើង​ច្រើន​ហើយ ។ បុករុក រុក​ខ្លាំង​រឿយៗ​; សំរុកចូល​ឬ​ចូល​សំរុក​ទាំង​អំណាច​, សំរុកចូល​ឥត​ក្រែង ។ ល ។​

​រុកកួន​

​កិរិយាសព្ទ​

​រុករាន​ដោយ​គុំកួន​, រុករាន​ឲ្យ​បាន​នេះ​បាន​នោះ​, ឲ្យ​បាន​ប្រយោជន៍​មក​ខ្លួន​; ទទូច​ដោយ​រំអុក​ឲ្យ​ត្រាតែ​បាន​
​វា​ចេះតែ​មក​រុកកួន​ខ្ញុំ​ស្ទើរ​រាល់ថ្ងៃ ( ធៀប​នឹង​ពាក្យ​សៀម​ថា រប​ក្វ​ន អ​. ថ​. រ៉ុ​ប​កួន “​ធ្វើ​ឲ្យ​កើតមាន​សេចក្ដី​ក្ដៅ​ក្ដួល​, ឲ្យ​អផ្សុក​, ជ្រក់ជ្រេញ​រឿយៗ​” ) ។​

​រើប​

កិរិយាសព្ទ​

​ផ្ដើម​រកកល់​ជា​ជំងឺ​; ដែល​ទើបនឹង​ងើបពីឈឺ​ធ្ងន់​
​ទើបនឹង​បានជា​រើបៗ ។​
​ដែល​ស្គម​ណាស់​ហើយ រកកល់​ត្រឡប់​មាន​សាច់មាន​ឈាម​ឡើងវិញ​
​ពី​ដើម​ស្គម​ណាស់ ឥឡូវ​បាន​រើប​សាច់​បន្តិច ។​
​ចម្រើន​បន្តិចៗ​ឡើងវិញ​
​ទឹកជំនន់​ស្រក​ទៅហើយ ឥឡូវ​បាន​រើប​បន្តិច​ឡើងវិញ​; លក់ដូរ​ខាត​ស្ទើរតែ​នឹង​រលំ ឥឡូវ​បាន​រើប​បន្តិចៗ​ឡើងវិញ​ហើយ ។​

គុណសព្ទ​

​ផ្ដើម​រកកល់​ជា​ជំងឺ​; ដែល​ទើបនឹង​ងើបពីឈឺ​ធ្ងន់​
​ទើបនឹង​បានជា​រើបៗ ។​
​ដែល​ស្គម​ណាស់​ហើយ រកកល់​ត្រឡប់​មាន​សាច់មាន​ឈាម​ឡើងវិញ​
​ពី​ដើម​ស្គម​ណាស់ ឥឡូវ​បាន​រើប​សាច់​បន្តិច ។​
​ចម្រើន​បន្តិចៗ​ឡើងវិញ​
​ទឹកជំនន់​ស្រក​ទៅហើយ ឥឡូវ​បាន​រើប​បន្តិច​ឡើងវិញ​; លក់ដូរ​ខាត​ស្ទើរតែ​នឹង​រលំ ឥឡូវ​បាន​រើប​បន្តិចៗ​ឡើងវិញ​ហើយ ។​