​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រលាស់​

​កិរិយាសព្ទ​

​កម្ចាត់​ចោល ដោយ​កម្រើក​ខ្លាំង​, ដោយ​គ្រញែង ឲ្យ​របេះ​របូត​ចេញ​
​ឈ្លើង​ទាម​ជើង​រលាស់​ស្ទើរ​មិន​របូត​; សុនខ​រលាស់​ខ្លួន ។​
​កម្រើក ផាត់​ចេញ​, ជម្រុះ​ចេញ​
​រលាស់សំពត់​, រលាស់កន្ទេល ។​
​ញាក់ ឬ កម្រើក​ទាត់​ចេញ​
​រលាស់ដៃ​, រលាស់ជើង ។​
​បង់បោយ​រលាស់ដៃ បង់បោយ​កម្រើក​ចុងដៃ​ខ្វិចៗ​ឬ​ធ្លោយៗ​ខ្ជាកៗ ។ ព​. ប្រ​. រើចេញ​, ងាក​ចេញ​, ដោះចេញ​
​រលាស់​ចិត្ត​ចេញ​, រលាស់​ខ្លួន​ចេញ ។​
​ទាត់ចោល​លែង​រាប់អាន​
​ខុសឆ្គង​បន្តិចបន្តួច កុំអាល​រលាស់​គ្នា​ចោល ។ ល ។​

​គុណសព្ទ​

​ដែល​ទន់​ហើបៗ​ខ្លបៗ​
​ដងរ៉ែក​រលាស់ ។​

​រលឹបរល​

(—​រ​-​ល​)

​កិរិយាសព្ទ​

​លឹប​លៗ​ស្ទើរ​ចូល​ស្ទើរ​ចេញ​
​រលឹបរល​នៅ​មាត់ទ្វារ ។​

​កិរិយាវិសេសន៍​

​ដែល​លឹបៗ​លៗ​មិន​ចូល​មិន​ចេញ​
​ចុះ​ឈរ​រលឹបរល​អ្វី​នៅ​នុ៎ះ ម៉េច​ក៏​មិន​ចូលមក ! ( ព​. ព​. ) ។​

​រលូន​

​គុណសព្ទ​

​ត្រសូលៗ​ឬ​រទងៗ​, រគងៗ ហាក់ដូចជា​ស្ទើរនឹង​លូន​បាន​
​អង្ករដើម​រលូន​, សណ្ដូក​ដៃ​រលូន ។​

រលួយ​

​គុណសព្ទ​

​ដែល​ផុយ​ជ្រាយ ដោយ​ពុក​, ដោយ​ជោរ​, ដោយ​ឆ្អិន​
​សាច់​រលួយ​, ផ្លែឈើ​រលួយ​, ចេកទុំ​រលួយ​សំបក​, រម្ងាស់​ទាល់តែ​រលួយ ។​
​ព​. ប្រ​. ដែល​ស្រយុត​ស្រយង់ចិត្ត​
​អាណិត​ស្ទើរ​រលួយ​ចិត្ត​រលួយ​ថ្លើម ។​
​ដែល​ខ្ជិលច្រអូស​ខ្លាំង​ស្ទើរ​លើកដៃ​លើកជើង​មិន​រួច​
​ខ្ជិល​រលួយ​សាច់ ។​

​រលឿ​

​គុណសព្ទ​

​ដែល​ស្រដៀង​គ្នា​, ប្រដំប្រសង​គ្នា​, ស្ទើរតែ​នឹង​ដូច​ឬ​នឹង​ប៉ុនគ្នា​
​រូប​រលឿ​គ្នា​, ទំហំ​រលឿ​គ្នា​, សម្បុរ​រលឿ​គ្នា ។​