ដោយ៖តារារិទ្ធ(ភ្នំពេញ)តាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណា ចក្រកម្ពុជាបានឲ្យរដ្ឋណែនាំបាលរាជធានីភ្នំពេញត្រៀមមធ្យោបាយដឹកជញ្ជូនបអ្នកដំណើរដើម្បីដឹកពលរដ្ឋទៅកាន់ស្រុកកំណើតដោយមិន យកលុយនៅថ្ងៃបុណ្យភ្ជុំខាង មុខនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូននិងម្ចាស់រថយន្តឈ្នួលនានាសូមកុំដំឡើងថ្លៃក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើ ដំណើរទៅមកស្រុកកំណើត ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយសុំកុំឲ្យដំឡើងថ្លៃនៅក្នុងរយៈពេលនៃការធ្វើបុណ្យ ដើម្បីប្រជា ជនមានលទ្ធ ភាពក្នុងការធ្វើដំណើរ ។ សូមឲ្យសាលារាជធានីភ្នំពេញពិនិត្យលទ្ធភាពក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូននៅថ្ងៃភ្ជុំបិណ្ឌបញ្ចេញរថយន្តទៅតាមបណ្តាខេត្តដូចដែលយើងបានធ្វើនៅមុនកូវីដ១៩បានមកដល់ដើម្បីកាត់បន្ថយនូវការដំឡើងថ្លៃរបស់រថយន្តឈ្នួលទាំងឡាយ ។ សាលារាជធានីភ្នំពេញមាន លទ្ធភាពនឹងធ្វើបែបនេះដើម្បីជួយដល់ កម្មករ កម្មការិនី ជួយដល់ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរទៅតាមមូលដ្ឋាននានាចៀសវាងបាននូវការដំឡើងថ្លៃរបស់ម្ចាស់រថយន្តឈ្នួលឬតាក់ស៊ី»។

ជាមួយគ្នានេះសម្តេចតេជោក៏សូមយកឱកាសនេះអំពាវនាវឲ្យសមត្តកិច្ចទាំងអស់យកចិត្តទុកដាក់ការពារសន្តិសុខឲ្យបានល្អបំផុតសម្រាប់ប្រជាជនដែលទៅតាមអារ៉ាមនានាក៏ដូចជាទៅកាន់មូលដ្ឋាននិង កន្លែងកម្សាន្តនានា ។

សូមជម្រាបថា យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករនិយោជិទាំង អស់ត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាក ដោយមានប្រាក់ឈ្នួល រយៈពេល៣ថ្ងៃ គឺថ្ងៃទី ២៤, ២៥ និង ២៦ ខែកញ្ញា ឆ្នាំ២០២២៕