ដោយៈប.ជ័យ/បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគអញ្ជើញចូលរួមក្នុងពិធីប្រគល់- ទទួល សិស្សនាយ នាយរងនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៥ លើកទី២ ចុះកម្មសិក្សានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។កម្មសិក្សានេះបានប្រព្រឹត្តទៅនៅថ្ងៃទី១២ខែកញ្ញា។

កម្មសិក្សាការីជាសិស្សនាយនគរបាលនិងនាយនគរបាលរងមានចំនួន២១៨នាក់(ស្រី១៥នាក់)។ជានគរបាលដែលបានប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២០។ពួកគេបានចាប់ផ្តើមចូលរៀន នៅថ្ងៃទី២៣ ខែមិថុនាកន្លងទៅ ដែលមានមកពីភូមិភាគ១ ខេត្តស្ទឹងត្រែង , ភូមិភាគ៤ខេត្តសៀមរាប,ភូមិភាគ៦ខេត្តកំពង់ឆ្នាំង។

ការចុះកម្មសិក្សានេះគឺមានរយ:ពេលប្រាំមួយសប្តាហ៍ ដើម្បីក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ និងតាំងស៊ុប ចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា។

ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានបញ្ជាក់ថា ការ
ចុះកម្មសិក្សានេះ គឺដើម្បីផ្សាភ្ជាប់ការសិក្សាទ្រឹស្ដី ជាមួយនឹងការអនុវត្តការងារជាក់ស្ដែងនិងអនុវត្តតាមកម្មវិធីអប់រំ បណ្ឌិត្យសភាបានតម្រូវឱ្យសិស្សនគរបាលចុះធ្វើកម្មសិក្សា និងអនុវត្តការងារជាក់ស្តែង នៅតាមអង្គភាពសាមី នីមួយៗ ដើម្បីសិក្សាស្វែងយល់ពីចំណេះ ជំនាញ របៀបរបធ្វើការងារប្រចាំថ្ងៃរបស់នគរបាលជាតិ។

ចំណែកលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានផ្តាំផ្ញើរដល់កម្មសិក្សាការីទាំងអស់ត្រូវខិតខំរៀនសូត្រយកចិត្តទុក ដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ ៕សរន/N

សិស្សនាយ នាយរងនគរបាលវគ្គបណ្តុះបណ្តាលកម្រិត បឋមវិជ្ជាជីវ:នគរបាលជំនាន់ទី១៥ លើកទី២ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ(រូបថត ប.ជ័យ)