ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃ ទី១២ខែកញ្ញា ឆ្នាំ២០២២ នេះបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះមហា ក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II)នៅស្ថានឯកអគ្គរាជទូតចក្រភពអង់ គ្លេសប្រចាំកម្ពុជា។

សារលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោដែលចុះហត្ថលេខា ក្នុងឱកាសអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ មានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង នៃការយាងសោយទិវដង្គតរបស់ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ នៃចក្រភពអង់គ្លេសដែលបានសោយទិវង្គតនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងព្រះរាជដំណាក់ បលម៉ូវ៉ល (Balmoral) នៅស្កុតឡែនដ៍ ។ ការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រី យ៍ អេលីហ្សប៊ែតទី២ គឺជាការបាត់បង់ដមហិមា មិនត្រឹមតែចំពោះអង់គ្លេស និងបណ្ដាប្រទេសកំមិនវែលប៉ុណ្ណោះទេតែជាការបាត់បង់ចំពោះពិភពលោកទាំ ងមូលផងដែរ។

ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ គឺជាឥស្សរជនដ៏គួរឲ្យស្ញប់ស្ញែងមួយអង្គដែលតែងតែប្រកាន់ខ្ជាប់ខ្ជួននូវរាជ កិច្ចរាជវិន័យនិងប្រកបដោយព្រះរាជបញ្ញាញាណ ។ព្រះមហាក្សត្រីយ៍អេលីហ្សាបែតនឹងគង់នៅក្នុងការចង់ចាំរបស់ប្រជាជនអង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀត ក្នុងពិភពលោកជារៀងរហូត។

ក្នុងឱកាសប្រកបដោយក្ដីសង្វេគនេះ តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខ្ញុំសូមចូលរួមរំលែកនូវសមាន ទុក្ខដ៏ក្រៀមក្រំបំផុតជាមួយរាជរដ្ឋាភិ បាលនិងប្រជាជននៃចក្រភពអង់គ្លេស និងជាពិសេសជាមួយ ព្រះរាជរង្សានុវង្សរបស់ទ្រង់ចំពោះការបាត់បង់ដ៏ធំ ធេងនេះ។ ខ្ញុំសូមឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ សូមទ្រង់យាងទៅកាន់សុគតិភព»៕