ដោយៈ គង់ហេង/ កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាមមានលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត និងលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពនានាបានអញ្ជើញចូលរួមកាន់បិណ្ឌ២ នៅវត្តបឹងស្នាយ សង្កាត់សំបួរមាស និងវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី ១២ កញ្ញានេះ៕

រដ្ឋបាលខេត្តកំពង់ចាមកាន់បិណ្ឌ២នៅវត្តបឹងស្នាយនិងវត្តបឹងកុក(រូបថត គង់ហេង)