ដោយ:ប.ជ័យ/បន្ទាយមានជ័យ៖មន្ត្រីអាជ្ញាធរនិងមន្រ្តីជំនាញអះអាងថាយុទ្ធនាការសម្អាតក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ត្រូវធ្វើជាប្រចាំ ប៉ុន្តែសូមអង្វរដល់អ្នកចោលកាកសំណល់និងបំពុលបរិស្ថានមិនត្រូវប្រព្រឹត្តជាប្រចាំឡើយ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងតំណាងមន្ទីរបរិស្ថានខេត្តក្រុង កាលពីព្រឹកថ្ងៃទី ១២ ខែកញ្ញា បានដឹកនាំមន្រ្តីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សិស្សានុសិស្ស និងអង្គការ ស្ថាប័នឯកជន ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី ជាង៤០០នាក់ ធ្វើការសំអាតទីក្រុង ពីចំណុចស្តុបផ្សារកណ្ដាលក្នុងសង្កាត់ផ្សារកណ្តាលរហូតដល់រង្វង់មូលប៉ោយប៉ែតក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្នុងឱកាសនេះលោកបានអំពាវនាវដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងនិងមហាជនបន្តចូលរួមធ្វើអនាម័យបរិស្ថានជា ប្រចាំប៉ុន្តែបានសូមអង្វរដល់អ្នកចោលកាកសំណល់និងបំពុលបរិស្ថានសូមកុំប្រព្រឹត្តជាប្រចាំនោះឡើយ៕សរន/N

យុទ្ធនាការធ្វើអនាម័យនៅទីប្រជុំជនក្រុងប៉ោយប៉ែត(រូបថត ប.ជ័យ)