ដោយៈបាយ័ន/សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបាននាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យពីរលានរៀលក្នុងមួយវត្តដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួនពីរ។ក្នុងនោះមានវត្តរាជបូព៌និងវត្តកេសរារាមក្នុងពិធីកាន់បិណ្ឌវេនទី២នេះនៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២២នេះ។បានប្រព្រឹត្តិដោយមានការអញ្ជើញចូលរួមពី​​លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលខេត្ត និង លោកស្រី ព្រមទាំងអស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធនិងពុទ្ធបរិស័ទជិតឆ្ងាយ៕សរន