ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ “បើរួបរួមគ្នា គឺគ្មានទេ។ តែបើចុះចូល គឺយល់ព្រមទទួលយកភ្លាម។ការរួបរួមគ្មានទេ តែបើគ្រាន់តែសហការគ្នា ដើម្បីយកចំណេញ នឹងនៅតែបន្តធ្វើជាមួយគ្នាទៀត។ សម្ដីនេះឡូយមែន!វាជាសម្ដី របស់អ្នកធំស្រមោល។ បើសិនជាខ្ញុំវិញ ខ្ញុំសុខចិត្តលះបង់ជម្រើសនេះចោល រួចចាប់ដៃគ្នាជាមួយក្រុមដទៃដើម្បី ពង្រីកកម្លាំងរួមក្នុងគោលបំណងសម្រេចគោលដៅធំជាមុនសិន”។នេះជាការលើកឡើងរបស់លោកបណ្ឌិត សេក សុជាតិ អ្នកវិភាគឯករាជ្យ។លោកនិយាយនេះសំដៅទៅរកគណបក្សភ្លើងទៀនដែលមិនធ្វើសម្ព័ន្ធភាពជាមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សនយោបាយមួយចំនួនទៀត។

លោកបណ្ឌិត សេក សុជាតិ បានបញ្ជាក់ថា”លទ្ធផលនេះខ្ញុំតែងតែប្រាប់មនុស្សដែលតែងតែសួរនាំ​​ខ្ញុំអំពីការ បង្រួបបង្រួមនេះ ហើយខ្ញុំក៏បានបកស្រាយត្រឡប់ទៅវិញថា បើគណបក្សនីមួយៗ បញ្ចូនបេក្ខជនមកចូលរួមប្រជុំ ជាអ្នកដែលមានសិទ្ធិសម្រេចចិត្ត គឺងាយស្រួលក្នុងការសម្រេចគោលបំណងណាស់។ប៉ុន្តែបើអ្នកមកចូលរួមប្រជុំ ជាអ្នកដែលគ្មានសិទ្ធិសម្រេចវិញ គឺបានត្រឹមតែជួបប្រជុំគ្នាជាមួយតែអ្នកនាំដំណឹង (ឬនាំសារ)ទៅវិញទៅមក តែប៉ុណ្ណោះ៕សរន

លោកបណ្ឌិត សេក សុជាតិ(រូបថតឯកសារ)