សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួប ពិភាក្សាការងារទ្វេភាគីជាមួយ លោក វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាមកាលរសៀលថ្ងៃទី១២ ខែកញ្ញាម្សិលមិញនៅក្នុងឱកាសដែល សម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម។