ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​វ៉ូ​ឡូឌី​មៀ ហ្សេ​ឡេន​ស្គី អំពាវនាវ​សុំ​ជំនួយ​យោធា​ពី​លោក​ខាងលិច​បន្ថែម​នៅពេល​ទាហាន​អ៊ុយ​ក្រែន​វា​យ​រុលទៅមុខ​ចាប់យក​ទឹក​ដី​នៅ​​អ៊ុយ​ក្រែ​នភាគ​ឦសាន​មួយចំណែ​ក​ធំ​ពី​កងកម្លាំង​រុស្ស៊ី​មកវិញ​យ៉ាង​ឆាប់រហ័ស​។​

​ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បោះបង់ចោល​មូលដ្ឋាន​ធំ​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​នភាគ​ឦសាន​កាលពី​ថ្ងៃ​សៅរ៍ ទាហាន​អ៊ុយ​ក្រែន​បាន​ដណ្តើមមក​វិញទី​ប្រជុំជន​ជាច្រើន​ក្នុង​ការផ្លាស់ប្តូរ​តុល្យភាព​កម្លាំង​​យ៉ា​ងឆាប់រហ័ស​នៅ​សមរភូមិ​ដុន​បាស​។​

​មន្ត្រី​យោធា​អាម៉េរិក​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា រុស្ស៊ី​បាន​បោះបង់​ចោល​ទឹកដី​កាន់កាប់​មួយ​ភាគ​ធំ​នៅ​ក្បែរ​ទីក្រុខ​ខា​គីវ នៅ​ភាគ​ឦសាន​ប្រទេស និង​បាន​ដក​ទាហាន​របស់ខ្លួន​ជា​ច្រើន​ទៅកាន់​តំបន់​​ព្រំដែន​។​នេះ​មានន័យថា រុស្ស៊ី​បោះបង់ចោល​ផ្លូវដែក​តែមួយ​ដែល​ប្រើ​សំរាប់​ទ្រទ្រង់​ប្រតិបត្តិការ​យោធា​រុស្ស៊ៅ​នៅ​ប៉ែក​ឦសាន​។​

​នៅពេល​ទាម​ហាន​រាប់ពាន់​នាក់​ដកថយ រុស្ស៊ី​បន្សល់ទុក​គ្រាប់រំសេវ​និង​គ្រឿង​បរិក្ខា​យោធា​ដែល​ខូច​

​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​កម្មវិធី​ផ្តល់​សព្វាវុធ​ថ្មី​របស់​ខ្លួន​សំរាប់​អ៊ុ​យក្រែន រួម​មាន​គ្រាប់​សំរាប់​ប្រព័ន្ធ​បាញ់​រ៉​ក្កែក​ហាយ​ម៉ាស​(Himars)​។​អាម៉េរិក​និង​សម្ពន្ធមិត្ត​បាន​​ផ្តល់​អោយ​អ៊ុយ​ក្រែន​នូវ​សព្វាវុធ​តំលៃ​រាប់​ពាល់​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​ទីក្រុង​គៀវ​និយាយថា​បាន​ជួយ​អោយ​ខ្លួន​កំហិត​ការ​រុលទៅមុខ​នៃ​កងកម្លាំង​រុស្ស៊ី​និង​ពេល​នេះ​វាយ​បណ្តេញ​អោយ​ទាហាន​ឈ្លាន​​ពាន​ដកថយ​ថែម​ទៀត​។​

​ក្នុងការ​ថ្លែង​តាម​វីដេអូ​កាលពី​យប់​ថ្ងៃ​ចន្ទ លោក​ហ្សេ​ឡេន​ស្គី បាន​និយាយថា​អ៊ុយ​ក្រែ​ន​និង​លោក​ខាងលិច​ត្រូវតែ​ពង្រឹង​កិច្ច​សហការ​គ្នា​ដើម្បី​យកឈ្នះ​«​ភេរ​វករ​រុស្ស៊ី​»​។​លោក​បាន​បន្ថែមថា «​សំខាន់​ជាង​​អ្វី​ទាំងអស់ គឺ​ពន្លឿន​ការផ្គត់ផ្គង់​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​»​។​

​អាម៉េរិក​កន្លងមក​បាន​ផ្តល់​អោយ​អ៊ុយ​ក្រែន​នូវ​ប្រព័ន្ធ​កាំជ្រួច​ពី​ដី​ទៅ​អាកាសធុន​Nasams​ដែល​អាច​បា​ញ់​ទម្លាក់​យន្តហោះ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​អះអាង​ថា កងកម្លាំង​របស់​លោក​បាន​ដណ្តើម​បាន​មក​វិញ​ទឹកដី​៦.០០០​គីឡូម៉ែត្រ​ការ៉េ បន្ទាប់​ពី​រុស្ស៊ី​វាយ​​កាន់កាប់​ទឹកដី​អ៊ុយ​ក្រែន​ប្រមាណ​១​ភាគ​៥​ចាប់តាំងពី​ការបើក​ប្រតិ​​បត្តិ​ការសឹកកាល​ពី​ថ្ងៃ​២៤​កុម្ភៈ​៕

​ហ្សេ​ឡេន​ស្គី និយាយ​ថា​ទីក្រុង​អ៊ី​ហ្ស៊ី​យូ​ម​នៅ​ខាងកើត​អ៊ុយ​ក្រែន​ត្រូវបាន​រំដោះ​មកវិញ​