​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ ពេល​ពិចារណា​ដល់​រថយន្ត Lexus RX ស៊េរី​ឆ្នាំ ២០២៣ គេ​នឹង​គិត​ទៅដល់​សសរស្តម្ភ​ទាំងបី​នៃ​កេរ្តិ៍ឈ្មោះ​របស់​វា គឺ ភាព​ស្ងាត់ ផា​សុកភាព​និង​ការបើក​​បរ​ងាយស្រួល​។ ចាប់តាំងពី​ការចេញលក់​ក្នុង​ឆ្នាំ ១៩៩៨ មក នេះ​គឺជា​អ្វីដែល RX តែងតែមាន​។ នេះ​ជា​អ្វី​ដែល​វា​តែងតែ​មាន ដូច្នេះ​វា​មិនមាន​អ្វី​ចម្លែក​ទេ​ដែល​វា​ជា​ម៉ូ​ដែល​ពេញនិយម​បំផុត​របស់ Lexus​។​

​គ្មាន​នរណា​ម្នាក់​រំពឹង​ថា RX នឹង​ងាក​ចេញ​ទាំង​ស្រុង​ពី​ម៉ូ​ដែល​ដែល​ខ្លួន​ជោគជ័យ​នោះទេ ប៉ុន្តែ​អ្នក​អាច​រំពឹង​មាន​ការកែលម្អ​មួយចំនួន​នៅក្នុង​រថយន្ត​ជំនាន់​ទី ៥ ស៊េរី​ថ្មី​នេះ​។ ជា​លទ្ធផល RX​ថ្មី​ឥឡូវ​​នេះ​មើលទៅ​ល្អ​ជាង​មុន ហើយ​នឹង​បន្ត​ធ្វើ​ឱ្យ​អ្នកទិញ​រីករាយ​ជាមួយនឹង​កាប៊ីន​ដែល​បាន​កែលម្អ​ប្រសើរ​ជាង​មុន និង​ជម្រើស​ម៉ាស៊ីន​កាន់តែ​ប្រសើរ​។​

​ចំណុច​ខកចិត្ត​គឺ​ថ្នាំ​ពណ៌​ផ្ទៃ​ខាងក្នុង​មិនសូវ​ឆើត​នោះទេ វា​សាមញ្ញៗ​តម្រូវ​ចិត្ត​តែ​មនុស្ស​ជំនាន់ ៩០​។

​តោះម​កមើល​ចំណុច​សំខាន់ៗ​របស់​រថយន្ត Lexus RX ២០២៣​។​

– តម្លៃ ៖ មិនទាន់​ដឹង​

– កម្លាំង​ម៉ាស៊ីន ៖
៣៥០ សេះ ៖ 2.4-liter turbocharged inline-four, ល្បឿន​ស្វ័យប្រវត្តិ ៨ លេខ​, វិល​កង់​ខាងមុខ ឬ វិល​កង់​ទាំងអស់​។​
៣៥០ សេះ ៖ 2.5-liter inline-four hybrid, CVT, វិល​កង់​ទាំងអស់​។​
៤៥០ សេះ​+ ៖ 2.5-liter four-cylinder hybrid, លេខ TBA, កង់​វិល​ទាំងអស់​។​
៥០០ សេះ F Sport Performance ៖ 2.4 លីត្រ turbocharged inline-four, ល្បឿន​ស្វ័យប្រវត្តិ ៦ លេខ​, វិល​កង់​ទាំងអស់​។​
– សមត្ថភាព​បើកបរ​
៣៥០ សេះ ៖ ២៧៥ hp @ ៦.០០០ rpm, ៣១៧ lb-ft @ ១.៧០០ ទៅ ៣.៦០០ rpm​។​
៣៥០ សេះ ៖ ២៤៦ hp @ ៦.០០០ rpm, ២៣៣ lb-ft @ ៤.៣០០ ទៅ ៤.៥០០ rpm​។​
៤៥០ សេះ​+ ៖ មិនដឹង​
៥០០ សេះ F Sport ៖ ៣៦៦ hp @ ៦.០០០ rpm, ៤០៦ lb-ft @ ២.០០០ ទៅ ៣.០០០ rpm
– ទម្ងន់​តួ​ឡាន ៖ ១.៨៨០ គី​ឡូត​ក្រាម​ទៅ ២.១៥៥ គីឡូក្រាម​
– កន្លែង​អង្គុយ ៖ ៥
– បរិមាណ​ផ្ទុកទំនិញ ៖ ២៩,៦ ហ្វី​ត​គូប (០,៨៤ ម៉ែត្រគូប​)
– ការ​ស៊ី​ឥន្ធនៈ EPA
៣៥០ សេះ FWD ៖ ៩,៣ លីត្រ (​ក្នុង​១០០​គីឡូម៉ែត្រ​) ក្នុង​ទីក្រុង​, ១២,៣ លីត្រ​ផ្លូវ​ហាយវេ ឬ ១០,៦ លីត្រ​ជា​មធ្យម​។​
៣៥០ សេះ AWD ៖ ៨,៩ លីត្រ​ក្នុង​ទីក្រុង​, ១១,៩ លីត្រ​ផ្លូវ​ហាយវេ ឬ ១០,២ លីត្រ​ជា​មធ្យម​។​
៣៥០ សេះ ៖ ១៥,៧ លីត្រ​ក្នុង​ទីក្រុង​, ១៤,៤ លីត្រ​ផ្លូវ​ហាយវេ ឬ ១៥,៣ លីត្រ​ជា​មធ្យម​។​
៤៥០ សេះ + ៖ មិនដឹង​
៥០០ សេះ F Sport ៖ ១១,៥ លីត្រ​ក្នុង​ទីក្រុង​, ១១,៩ លីត្រ​ផ្លូវ​ហាយវេ ឬ ១១,៥ លីត្រ​ជា​មធ្យម​។​
– ពិន្ទុ​៖ ៨/១០៕

រថយន្ត Lexus RX ស៊េរី ២០២៣