ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​វិសាមញ្ញ ស្តីពី​ការងារ​អនុវត្ត​នីតិវិធី ដើម្បី​ពង្រឹងសមត្ថភាព ជំនាញ និង​វិជ្ជាជីវ​: ដល់​លោក លោកស្រី ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យ នាយ នាយរង​ផ្នែក ជាច្រើនរូប​។​

 រូបថត : លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ

​កិច្ចប្រជុំ​នោះ ធ្វើឡើង​ក្នុង​គោលបំណង ពង្រឹង​ដល់​សមត្ថភាព ចំណេះ ជំនាញ វិជ្ជា​ជី​វះ ដល់​ផែន​នគរបាល​ទាំង​៧​ជំនាញ រួមមាន ១-​ផែន​ការងារ​ព្រហ្ម​ទ័​ណ្ឌ , ២-​ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស , ៣-​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន , ៤-​ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច , ៥-​ផែន​ការងារ​សន្តិសុខ , ៦-​ផែនការ​ងា​គ្រប់គ្រង​អន្តោប្រវេសន៍ , ៧-​ផែន​ការងារ​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ជំរុញ​ដល់​ជំនាញ​ទាំង​៧ ត្រូវ​យកចិត្តទុកដាក់ ធ្វើការ​ងារ​ឲ្យ​បានល្អ ពាក់ព័ន្ធ​ការអនុវត្តន៍​នីតិវិធី ទាំង​ការឆែកឆេរ ការចាប់យក​វត្ថុតាង ការឃាត់ខ្លួន​ជនសង្ស័យ ការកសាង​សំណុំរឿង ត្រូវតែ​ផ្អែកលើ​ច្បាប់ ព្រោះ​ផែន​ជំនាញ ទាំងអស់នេះ មាន​តួនាទី​យ៉ាងសកម្ម ធ្វើ​ការងារ​ជាមួយ​ស្ថាប័ន​តុលាការ​។ កម្លាំង​នគរបាល​ទាំងអស់ ពេល​អនុវត្តន៍ តួនាទី ភារកិច្ច ឥរិយាបទ ត្រូវមាន​សីលធម៌ គោរព​វិន័យ និង​គោរព​វិជ្ជាជីវ​: របស់ខ្លួន​និង​គោរព​ច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា ដល់​កម្លាំង​ទូទាំង​ខេត្ត និង​បណ្តា​អធិការ​ក្រុង​ស្រុក ត្រូវ​ត្រៀមកម្លាំង ២៤​ម៉ោង​លើ​២៤​ម៉ោង សម្រាប់​ជួយ​អន្តរាគ​ន៍​គ្រោះថ្នាក់ ឬ​បទល្មើស​កើតឡើង​ជាយថាហេតុ ក៏ដូចជា​ការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ តាម​មូលដ្ឋាន ទី​រមនីយដ្ឋាន វត្ត​អារាម​នានា ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​៕ V / N