ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​កិច្ចប្រជុំ​ត្រៀមលក្ខណៈ រៀបចំ​ពិធី​ប្រណាំងទូក ឆ្នាំ​២០២២ នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដែល​បាន​ប្រព្រឹត្តទៅ នៅ​សាលប្រជុំ​អាគារ ” ឃ ” សាលាខេត្ត ។

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​អនុគណៈកម្មការ ទាំងអស់ បន្ទាប់ពី​កិច្ចប្រជុំ នៅថ្ងៃនេះ ត្រូវ​បន្ត​ចាត់ចែង​រៀបចំ​ប្រជុំ​បែងចែក​ការងារ​លម្អិត ស្របតាម​តួនាទី​ភារកិច្ច ដែលមាន​កំណត់​ក្នុង​សេចក្ដីសម្រេច របស់​រដ្ឋបាលខេត្ត ជាពិសេស​រៀបចំ​ផែនការ​ចំណាយ សម្រាប់​អនុគណៈកម្មការ​នីមួយៗ ដែល​ត្រូវ​ប្រើប្រាស់ ឲ្យ​បានច្បាស់លាស់ ដេ​ី​ម្បី​ព​ន្លឿ​ន​លេ​ី​ការងារ​ទាំងនោះ ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។

​សូម​ជម្រាបជូន​ថា ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ ឆ្នាំ​២០២២ នេះ គ្រោង​នឹង​ប្រព្រឹត្តទៅ មាន​រយៈពេល ២ ថ្ងៃ​គឺ ថ្ងៃ​សៅរ៍​-​អាទិត្យ ទី​២៩ – ៣០ ខែតុលា ឆ្នាំ​២០២២​។

​ទន្ទឹម​នោះ ដើម្បី​រៀបចំ​ពិធី​នេះ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ទាន់ពេលវេលា និង​បង្ក​បរិយាកាស ជូន​បងប្អូន​ប្រជាពលរដ្ឋ បាន​ទស្សនា​កម្សាន្ត ប្រកបដោយ​ភាព សប្បាយរីករាយ រដ្ឋបាលខេត្ត​ស្វាយរៀង បាន​បង្កើត​គណៈកម្មកា​រ​ចំនួន​មួយ អមដោយ អនុគណៈកម្មការ​ចំនួន ១០ ផ្សេងទៀត ជា​ជំនួយការ​ផងដែរ​៕ V / N