ធនាគារជាតិនៃកម្ពុជាក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ
នៃកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬចៃកា(JICA)ស្តីពី«ការលើកកម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវ វិភាគសេដ្ឋកិច្ច និងប្រតិបត្តិការរូបិយវត្ថុ»។