ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ក្រសួង​ពីរ គឺ​ក្រសួង​អប់រំ​យុវជន និង កីឡា ជាមួយនឹង​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីប្រកាស​រួមគ្នា​មួយ​ស្តី​ការប្រែប្រួល​អាកាសធាតុ និង​វិស័យ​អប់រំ ។​

​បើ​យោងតាម​សេចក្តីប្រកាស​នេះ​បាន​បញ្ជាក់ថា ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​ដែល​បាន​បង្កឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការចាត់វិធានការ​បន្សំ ក៏ដូចជា ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ទាំង​ក្នុង​កម្រិត​អន្តរជាតិ និង​កម្រិត​តំបន់ ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើន​ការយកចិត្តទុកដាក់ និង​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ ជាពិសេស​ការលើក​ជា​គំនិត​ផ្តួចផ្តើម​ក្នុងការ បង្កើត «​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន​» (ASEAN Green Deal) ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ដែល​នឹង ចូលរួមចំណែក​នៅក្នុង​ដំណើរ​ឆ្ពោះទៅកាន់​អនាគត​បៃតង​មួយ​ដែលមាន​ចីរភាព ការគ្រប់គ្រង​និង​ប្រើប្រាស់ ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ក្នុង​ផ្នែក​សេដ្ឋកិច្ច ប្រកបដោយ​ភាព​ធន់​នឹង​អាកាសធាតុ​។​

​សេចក្តីប្រកាស​ដដែល​នេះ​បាន​បញ្ជាក់ថា លើសពីនេះ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ត្រៀមខ្លួន​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការលើកកម្ពស់​ការយល់​ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ការរៀប​ចំការ បណ្តុះបណ្តាល​ទទួលបាន​លទ្ធផល​ល្អប្រសើរ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងបរិស្ថាន បានរួម​គ្នា​ដាក់ ចេញ​នូវ​គំនិត​ផ្តួចផ្ដើម​ជា​យុទ្ធសាស្ត្រ ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​វិស័យ​អប់រំ ដែលមាន​ខ្លឹមសារ​សំខាន់ៗ ដូចខាងក្រោម​៖​