ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ នេះ លោក កា​ឡូ​ស ហាំ​បឺ​តូ ជី​មេ​ណេ លី​កូ​ណា ( Carlos Humberto Jimenez Licona ) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​ក្វា​តេ​ម៉ា​ឡា​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក សោម សុគន្ធ រដ្ឋមន្ត្រី​ស្តីទី ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ។​

​ក្នុងឱកាស​ជំនួប​នេះ​លោក​ឯកអគ្គរដ្ឋទូត បានលើកឡើង​ពី​បេតិកភណ្ឌ​វប្បធម៌​ដ៏​សំបូរបែប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ធនធាន​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​ទេសចរណ៍ ការបង្កើន​ចំណូល ឆ្ពោះទៅ​ការលើកស្ទួយ​នៃ​កំណើន​ជីវភាព​របស់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ ហើយ ឈរលើ​មូលដ្ឋាន​នេះ លោក​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ស្តីទី អំពី​បំណង​របស់​ក្វា​តេ​ម៉ា​ឡា​ក្នុងការ​រៀបចំ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​លើ​វិស័យ​សិល្បៈ​វប្បធម៌ ជាពិសេស​កិច្ចសហការ​លើ​កិច្ចការ​ស្រាវជ្រាវ​រួមគ្នា ការផ្សព្វផ្សាយ​ទេសចរណ៍វប្បធម៌ ៕ N

 រូបថតក្រសួងវប្បធម៌