​ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី​១២ ខែ កញ្ញា​ឆ្នាំ ២០២២ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ព្រមទាំង​សហការី បាន​ចូលរួម សូត្រមន្ត​បិណ្ឌ​ទី​៣ នាំយក​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ឧត្ដ​រាវ​តី ស្ថិតក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។​

​នៅ​ថ្ងៃ​ដដែល​នេះដែរ​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​, លោកស្រី​ម៉ែន សំ​អ៊ី​ន ព្រមទាំង​ស្វាមី និង​បុត្រ​, លោកស្រី​ម៉ែន សំ​អូន ព្រមទាំង​ស្វាមី និង​បុត្រ​, លោក​ឧត្ដ​មេស​នី​យ៌​សម តារា និង​លោកស្រី នួន ភិ​រុណ​, លោកស្រី បាន កេស​នី និង លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ឫស្សីកែវ ក៏បាន​ដឹកនាំ គណៈ​អភិបាល នាយក ប្រធាន អនុប្រធាន មន្ត្រីរាជការ ការិយាល័យ​ទាំង​១១ ចៅសង្កាត់​ទាំង​០៧ និង​ភូមិ បាន​អញ្ជើញ​កាន់បិណ្ឌ​ទី​២ និង​ដើម្បី​នាំ​ទេយ្យទាន​ទៅ​ប្រគេន នៅ​វត្ត​ទួល​សុវណ្ណ​រាម ហៅ​វត្ត​ទួល​សង្កែ ដែល​ស្ថិតនៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ៕​