​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ នេះ កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ថាមពល​អាស៊ាន ត្រៀម​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៤០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ តាម​ប្រព័ន្ធ​អន​ឡាញ ។

​លោក វិចទ័រ ហ្សូ​នា អនុរដ្ឋលេខាធិការ ក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ឧ​ត្ត​ម​មន្ត្រី​ថាមពល​អាស៊ាន​របស់​កម្ពុជា បាន​អញ្ជើញ​ចូលរួម និង​ដឹកនាំ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ថាមពល​អាស៊ាន ត្រៀម​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៤០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល មជ្ឈមណ្ឌល​ថាមពល​អាស៊ាន (ACE) អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) និង​អគ្គិសនី​កម្ពុជា (EDC)​។​

​ខ្លឹមសារ​សំខាន់ៗ នៃ​កិច្ចប្រជុំ​ខាងលើ​រួមមាន ១. ពិនិត្យ​លើ​លទ្ធផល​ការងារ​របស់​ក្រុមការងារ​វិស័យ​ថាមពល និង​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​សម្រាប់​រាយការណ៍​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន ២. ពិនិត្យ​និង​ពិភាក្សា​លើ​របៀបវារៈ​និង​ខ្លឹមសារ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៤០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​, ៣. ពិនិត្យ​លើ​សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​រួម​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៤០ (40th AMEM), ៤. ពិនិត្យ​លើ​សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​រួម​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​បូក​បី លើក​ទី​១៩ (19th AMEM+3) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អា​ស៉ី​បូព៌ា លេ​ី​ក​ទី​១៦ (16th EAS EMM), ៥. ពិនិត្យ​លើ​សេចក្តីព្រាង​ផែនការ​សហប្រតិបត្តិកា​រ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​។​ N