​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆាយ​ណា​ដេល្លី​) ៖ ក្រុម​អ្នកសង្កេតការណ៍​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​កណ្តាល​នា​ពេល​ខាង​មុខ​របស់​ប្រធានាធិបតី ស៊ី ជីន​ភីង​នឹង​ផ្តល់​ការជំរុញ​ដ៏​សំខាន់​​ដល់​ចំណង​ទាក់ទង​របស់​ចិន​ជា​មួយ​ប្រទេស​ជិតខាង​របស់​ខ្លួន​នៅ​ទីនោះ ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ប្រកបដោយ​ប្រសិទ្ធភាព និង​លើកកម្ពស់​ការរួបរួម​និង​ប្រសិទ្ធភាព​នៃ​អង្គការ​សហ​ប្រ​​តិបត្តិ​ការសៀង​ហៃ ដែល​មាន​អាយុ ២១ ឆ្នាំ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួ ជុន​យី​ង (Hua Chunying)​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ចាប់ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​សុក្រ លោក​ស៊ី​នឹងចូលរួម​កិច្ចប្រជុំ​លើក​ទី ២២​នៃ​ក្រុមប្រឹក្សា​​អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ នៅ​ទីក្រុង​សា​ម៉ា​កាន់ (Samarkand) ប្រទេស​អ៊ូ​ស​បេគី​ស្ថាន និង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅកាន់​ប្រទេស​កា​ហ្សាក់​ស្ថាននិង​អ៊ូស​បេគី​ស្ថាន​។​

​ក្រុម​អ្នកជំនាញ​បាន​និយាយថា​ដំណើរ​ទៅកាន់​អាស៊ី​កណ្តាល​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ស៊ី​នៅ​ក្រៅ​ប្រទេស​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​ហើយ​ពេលវេលា​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​​គោលដៅ​ទាំងពីរ​នេះ​មាន​សារៈសំខាន់​យ៉ាង​ជ្រាលជ្រៅ​។​

​ទាំង​កា​ហ្សាក់​ស្ថាននិង​អ៊ូស​បេគី​ស្ថាន​នឹង​ប្រារព្ធ​ខួប​លើក​ទី ៣០ របស់​ពួកគេ​នៅ​ឆ្នាំ​នេះ​នៃ​ការកសាង​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ហើយ​ប្រធានាធិបតី​របស់​ពួកគេ​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​​ចិន​កាលពី​ខែ​កុម្ភៈ ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង និង​បាន​ជួប​ជាមួយ​លោក​ស៊ី​។​

​កា​ហ្សាក់​ស្ថាន​គឺ​ជា​ទីកន្លែង​កំណើត​នៃ​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​ដ៏​សំខាន់ ព្រោះ​វា​ជា​ទីនោះ​ហើយ​ដែល​លោក​ស៊ី​បាន​ស្នើ​ឡើង​ជា​លើកដំបូង​នូវ​គំនិត​ផ្តួចផ្តើម​អំពី​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ ដែល​ជា​ធាតុ​ផ្សំ​សំខាន់​នៃ​គម្រោង BRI ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើកដំបូង​ទៅកាន់​ប្រទេស​នេះ​ក្នុងនាម​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៣​។​

​គិត​ត្រឹម​ថ្ងៃទី ៤ ខែកក្កដា ប្រទេស​ចំនួន ១៤៩ និង​អង្គការ​អន្តរជាតិ​ចំនួន ៣២ បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​ជាមួយ​ចិន ស្តី​ពី​ការរួម​គ្នា​កសាង​ក្រវាត់​និង​ផ្លូវ​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំកា​ហ្សាក់​ស្ថាន លោក ចាង សៀវ (Zhang Xiao) បាន​និយាយថា ខណៈ​កា​ហ្សាក់​ស្ថាន​ស្ថិតនៅលើ​ចំណត​ទី​មួយ​នៃ​ផ្លូវ​ឆ្ពោះទៅ​ទិស​ខាងលិច​របស់ BRI ពី​ប្រទេស​ចិន​”​ទំ​នាក់​​ទំនង​ចិន​-​កា​ហ្សាក់​ស្ថានបាន​ផ្តល់​លទ្ធផល​ផ្លែផ្កា​ក្នុង​វិស័យ​នានា​ដូចជា ការតភ្ជាប់ សមត្ថភាព​ផលិតកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌​”​។​

​លោក​ចាង​បាន​ប្រាប់​វិទ្យុជាតិ​នាពេល​ថ្មីៗ​នេះ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​ប្រចាំឆ្នាំ​ឈានដល់ ២៥,២៥ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ពោលគឺ​ខ្ពស់ជាង​ជិត ៧០ ដង​នៃ​បរិមាណ​ក្នុង​ឆ្នាំ ១៩៩២​ជា​ឆ្នាំ​ដែល​ប្រ​​ទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូត ដោយ​ធ្វើឱ្យ​ប្រទេស​នេះ “​ក្លាយជា​តំបន់​ការពារ​និង​ជា​តំបន់​គំរូ​ក្នុង​ការរួម​គ្នា​កសាង​ក្រវាត់​និង​ផ្លូវ​”​។​

​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់ ១៧,៦៩ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៧ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ នេះ​បើ​យោង​តាម​រដ្ឋបាល​គយរ​បស់​ចិន​។​

​ទន្ទឹមនឹងនេះ ចិន​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ៊ូ​ស​បេគី​ស្ថាន​ដើម្បី​ជំរុញការ​រួម​ផ្សំគ្នារ​វាង BRI និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សម្រាប់​អ៊ូ​ស​បេគី​ស្ថាន​ថ្មី ដែល​ជា​ចក្ខុវិស័យ​ដ៏​លេចធ្លោ​របស់​ប្រទេស​សម្រាប់​កំណើន​។​

​យោងតាម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អ៊ូ​ស​បេគី​ស្ថាន លោក ជាំ​ង យ៉ាន (Jiang Yan) បានឱ្យដឹងថា ប្រទេស​ទាំង​ពីរ​កំពុង​ធ្វើការ​ឆ្ពោះ​ទៅ​គោលដៅ​ឈានដល់ ១០ ពាន់​លាន​ដុល្លារ​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រចាំឆ្នាំ​។​

​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន ៥,៥៣ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៧ ខែ​ដំបូង​នៃ​ឆ្នាំ ២០២២ នេះ​បើ​យោង​តាម​ទិន្នន័យ​គយ​។​

​លោក ស៊ូ សៀវ​ហ៊ុយ (Su Xiaohui) នាយករង​នៃ​នាយកដ្ឋាន​សិក្សា​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ចិន​សិក្សា​អាម៉េរិក​បាន​និយាយថា ដំណើរ​នេះ​”​នឹង​ពង្រឹង​បន្ថែមទៀត​លើ​ទំនាក់ទំនង​ដ៏​អស្ចារ្យ​​រវាង​មេដឹកនាំ​កំពូល និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​សំខាន់ៗ​បន្ថែមទៀត​ក្នុង​ឆ្នាំ​ខាង​មុខ​”​។​

​លោក​ស៊ូ​បាន​និយាយថា “​ដំណើរ​នេះ​ត្រូវ​គេ​រំពឹង​ផងដែរ​ថា​នឹង​ឃើញ​ចិន​និង​រដ្ឋ​សមាជិក SCO ផ្សេង​ទៀត​ត្រៀមលក្ខណៈ​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​សេដ្ឋកិច្ច និង​នយោបាយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ពី​ពិភពលោក​ខាង​ក្រៅ ជាពិសេស​ផលប៉ះពាល់​នៃ​ការធ្លាក់​ចុះ​សេដ្ឋកិច្ចពិភពលោក ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង ជំងឺ​រាតត្បាត​កូវី​ដ​១៩”៕

​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​កណ្តាល​នា​ពេល​ខាង​មុខ​របស់​ប្រធានាធិបតី ស៊ី ជីន​ភីង នឹង​ផ្តល់​ការជំរុញ​ដ៏​សំខាន់​ដល់​ចំណង​ទាក់ទង​របស់​ចិន​ជា​មួយ​ប្រទេស​ជិតខាង​របស់​ខ្លួន​នៅ​ទីនោះ​