​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ថាៈ “ គិត​ចាប់ពី​ឆ្នាំ​១៩៩២ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) បានផ្តល់​ហិរញ្ញប្បទាន ដល់​គម្រោង​អភិវឌ្ឍន៍​ជាង ៤០០ នៅ​កម្ពុជា ដែលមាន​តម្លៃ យ៉ាងហោចណាស់ ៤,៣ ពាន់​លាន​ដុល្លារ​”​។ ការបញ្ជាក់​នេះ នៅក្នុង​ជំនួប​ពិភាក្សា ការងារ ជាមួយ​លោកស្រី Jyotsana Varma នាយក​ស្ថាន​តំណាង​ថ្មី នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Country Director) ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​។​

​នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អបអរសាទរ លោកស្រី យ៉ុ​ត​សា​នា វ៉ា​ម៉ា ដែលជា​នាយក​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ថ្មី ប្រចាំ​ប្រទេស​កម្ពុជា និង​បាន​ពិភាក្សាគ្នា ប្រកបដោយ​ផ្លែផ្កា និង​បានបញ្ជាក់​នូវ ការប្តេជ្ញាចិត្ត ក្នុង​ការធ្វើ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ខាងមុខនេះ​៕ V / N

 រូបថតៈ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជួបពិភាក្សាជាមួយលោកស្រី Jyotsana Varma (រូបថតៈ ក្រសួងការបរទេសកម្ពុជា)