​ដោយៈ​ប៉ូ​លី​ទិ​ក​/​ភ្នំពេញ​៖គេហទំព័រ China Times របស់​តៃវ៉ាន់ បាន​ផ្សាយ​ថា​៖​ថ្មីៗ​នេះ ក្នុង​កោះ​តៃវ៉ាន់​បាន​កំពុង​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ករណី​ប្រជាជន​ខ្លួន​ចូលមក​ប្រទេស​កម្ពុជា​ស្វែងរក​ការងារ ត្រូវបាន​ដកហូត “​លិខិតឆ្លងដែន​” ឃុំឃាំង និង​ទទួលរង​ទារុណកម្ម​ដោយ​មិនអាច​សុំ​ជំនួយ​ពី​នរណា​បាន​នោះទេ​។

​តែ​គេហទំព័រ ដដែល​នេះ បាន​សរ​សេស​រថា​៖ មាន​សហគ្រិន​តៃវ៉ាន់​បានបញ្ជាក់​ឱ្យដឹងថា​៖​ប្រសិនបើ​ប្រជាជន​តៃវ៉ាន់​កើតមាន​បញ្ហា​អ្វីមួយ​នៅ​កម្ពុជា មធ្យោបាយ​ដែលមាន​ប្រសិទ្ធភាព​តែមួយគត់​គឺ​សុំ​ជំនួយ​ពី​ស្ថានទូត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សារពត៌មាន​តៃវ៉ាន់​បាន​បញ្ជាក់ថា​៖​នា​ដើមខែ​នេះ អាជ្ញាធរ​តៃវ៉ាន់​បានធ្វើការ​ស៊ើបអង្កេត​តាម​ជើងហោះហើរ​ប្រចាំ​សប្តាហ៍​ពី​កោះ​តៃវ៉ាន់​មក​កម្ពុជា មាន​ជនជាតិ​តៃវ៉ាន់​ជាង ២,០០០​នាក់​ត្រូវបាន​ចាប់​ជម្រិត និង​ជួញដូរ​មក​កម្ពុជា ហើយ​បើ​គិត​ទាំង​ចំនួន​អ្នក​ខុសច្បាប់​ទៀត ប្រហែល​អាច​កើន​ដល់ ៥,០០០​នាក់​។​ប៉ុន្តែ​អាជ្ញាធរ​តៃវ៉ាន់​គឺ​ទទួលបាន​ការរាយការណ៍​ចំនួន​តែ ១៤១​ករណី​ប៉ុណ្ណោះ និង​ធ្វើការ​ឃាត់ខ្លួន​នៅ​ព្រលានយន្តហោះ​ប្រហែលជា ២០​នាក់ ។​

​នា​ថ្ងៃទី​៣១ខែកក្កដាមាន​សារពត៌មាន​តៃវ៉ាន់​បាន​ទម្លាយ​ថា៖​មាន​ស្ត្រី​ជនជាតិ​តៃវ៉ាន់​ម្នាក់​ត្រូវបាន​អ្នក​ស្គាល់គ្នា​ជិតស្និទ្ធ​ល្បួង​លូ​លោម​និង​បោកប្រាស់​មក​កម្ពុជា តែ​ជាក់ស្តែង​ នេះ​គឺ​ត្រូវបាន​ជួញដូរ​ឱ្យ​ក្រុម​ជួយ​ដូរ​មនុស្ស​ខុសច្បាប់ ដើម្បី​បម្រើ​ការងារ​សេវា​ពេស្យាចារ ។ នៅ​ថ្ងៃទី​១ ខែសីហា ប៉ូលីស​បាន​ឃាត់ទុក​បុរស​ម្នាក់​មាន​នាមត្រកូល SU មាន​អាយុ​៣១​ឆ្នាំ នៅ​ព្រលានយន្តហោះហើយ​លោក​បាន​ប្រាប់ថា គឺមាន​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះ SU FANG បាន​អញ្ជើញលោក​ឱ្យ​ចូលមក​បម្រើ​ការងារ​នៅ​កាស៊ីណូ​​ប្រទេស​កម្ពុជា​។​ក្រៅពី​ផ្តល់នៅ​ការហូបចុក កន្លែង​ស្នាក់នៅ ថែមទាំង​មាន​ប្រាក់ខែ​ខ្ពស់ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀតផង ។​បុរស​ម្នាក់នេះ​ក៏បាន​ពោលថា​៖ នេះ​គឺជា​“​ឱកាស​ដ៏​ល្អ​កម្រ​ដែល​ទេវតា​ផ្តល់​មកឱ្យ​លោក​”​។​តែ​នៅពេលដែល​ប៉ូលីស​បាន​ប្រាប់​បុរស​នោះ​ថា មាន​ជាង​៩០%​នៃ​ប្រជាជន​ដែល​មក​ធ្វើការ​នៅ​កម្ពុជា ត្រូវបាន​ជាក់​អន្ទាក់​ក្រុម​ជួញដូរ​មនុស្ស​នោះ បុរស​ម្នាក់នេះ​បែ​ជា​ឆ្លើយតប​ទៅកាន់​ប៉ូលីស​ថា ខ្លួន​គឺជា មនុស្ស​ក្នុងចំណោម ១០% ដែល​ត្រូវបាន​កំណត់ទុក​ហើយ ។​

​នា​ថ្ងៃទី​២ ប៉ូលីស​ក៏បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​សង្ស័យ​ត្រូវ​ចាញ់បោក​មក​ប្រទេស​កម្ពុជា ។​ស្ត្រី​ម្នាក់នេះ​ថា​“​គាត់​ខ្វះខាត​ដល់​ថ្នាក់​យម​រាជ្យ​ជិត​មក​ចាប់ខ្លួន​ទៅហើយ គាត់​គ្មាន​ផ្លូវ​ដើរ​ទៀតឡើយ​” ។​ហើយ​ប៉ូលិស​ប្រាប់​ទៅវិញ​ថា រូបគាត់​នឹង​អាច​គ្មាន​ជីវិត​ត្រលប់មក​តៃវ៉ាន់​វិញ​តែ​ស្ត្រី​ម្នាក់នេះ​ហាក់ដូចជា​ប្តេជ្ញាចិត្ត​ហើយ “​ខ្ញុំ​សុខចិត្ត​ស្លាប់​នៅ​កម្ពុជា ” ហើយ​ប៉ូលីស​មានតែ​សម្រេចចិត្ត​ឱ្យ​ស្ត្រី​នេះ​ចាកចេញ​តែ​ប៉ុ​ណ្ណ៉ោះ ។ នា​ថ្ងៃទី​៤​មាន​ស្ត្រី​ម្នាក់ទៀត​បាន​រាយការណ៍​ថា​៖ កាលពី​១៤​ឆ្នាំមុន ឳ​ពុក​របស់​នាង​បានមក​ប្រទេស​កម្ពុជា​ជាមួយ​មិត្តភក្តិ​ដើម្បី​ធ្វើការ​រកប្រាក់​ចំណូល និង​បាន​ពោល​មក​នាង​ថា នៅពេលដែល​លោក​មានបាន លោក​នឹង​ត្រលប់មក​ទទួល​ក្រុមគ្រួសារ​មក​កម្ពុជា​ដើម្បី​កំសាន្ត ។​១៤​ឆ្នាំក្រោយ​គឺ​នាង​បាន​ជួប​ត្រឹមតែ​ធាតុ​របស​ឳ​ពុក​នាង​តែប៉ុណ្ណោះ​។​

​មាន​អ្នក​ក្នុង​បណ្តាញ​សង្គម​ក៏បាន​សរសេរ​របៀប​រា​ប់​ថា​៖​មាន​ប្អូនប្រុស​ជីដូនមួយ​របស់​លោក​អាយុ​ជាង​២០​ឆ្នាំ​ម្នាក់ រៀន​មិនបាន​ច្រើន​ការងារ​ធ្វើ​បានតែ​ប៉ុន្មាន​ថ្ងៃ​ក៏​លាឈប់​នោះ ថ្មីៗ​នេះ​បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ចូលរួម​ការងារ​ក្រុម​ឆបោក​តាម​អ៊ី​ន​ធឺ​ណេ​ត ។​មុនដំបូង​អ្នក​ក្នុង​បណ្តាញ​សង្គម​ស្មានតែ ក្មេងប្រុស​ម្នាក់នេះ​ត្រូវ​រង​នឹង​អំពើ​ឆបោក តែ​អ្វីដែល​មិន​នឹង​ស្មាន​ដល់​នោះ​គឺ លោកពូ​ក្មេងប្រុស​បាន​ប្រាប់​មក​ថា​ប្អូនប្រុស​ជីដូនមួយ​ម្នាក់នេះ គឺ​ទៅដោយ​ស្ម័គ្រចិត្ត ។​ដែលជា​ហេតុ​ធ្វើឱ្យ​នាង​មានការ​ហួស​ចិត្ត​ជាខ្លាំង​ហើយ​ពោលថា​៖“​ហេតុ​នេ​ហើយ​ទើប​ករណី​ឆបោក​នៅតែ​មិន​រលាយ​សាបសូន្យ ” ។​

​យោងតាម​ការរាយការណ៍​៖ ចាប់ពី​ថ្ងៃទី​២០ ខែកក្កដា ដល់​ថ្ងៃទី​១ ខែសីហា ជាង​១០​ថ្ងៃ​មកនេះ ប៉ូលីស​បានធ្វើកា​រា​ឃាត់​ខ្លូន ទេសចរ​ជាង ១៧ នាក់​នៅ​ព្រលានយន្តហោះ TAO YUAN ព្រមទាំង​ធ្វើ​យុ​ទ្ធា​ការណ៍​ផ្សព្វផ្សាយ​ដល់​ទេសចរ​ដែល​មក​ទេសចរណ៍​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ករ​ណ​ឆបោក​។​អាជ្ញាធរ​ក្រុង​TAI NAN ប្រទះឃើញ​៖ ក្នុង​រយៈ​ពេល​២​ខែ​ថ្មីៗ​នេះ សរុប​មាន​ជាង​៦​ករណី សង្ស័យ​ប្រជាជន​តៃវ៉ាន់​ចាញ់បោក​មក​ប្រទេស​កម្ពុជា ។ ៦​នាក់​នេះ​សុទ្ធតែជា​បុរស នឹង​ក្មេង​បំផុត​មាន​អាយុ​ប្រហែល​១៧​ឆ្នាំ ។​

​សហគ្រិន​តៃវ៉ាន់​ម្នាក់​ដែល​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​បាន​ចោទ​ជា​សំណួរ​ដោយ​អស់​ស​ង្ឃឹ​លើ​បណ្តាញ​សង្គម​ថា​៖​ក្រុមហ៊ុន​ឆបោក​មួយចំនួន​បានប្រកាស​ស្វែងរក​បុគ្គលិក​តាម​សណ្ឋាគារ បុគ្គលិក​បម្រើសេវា​កម្ម និង​អ្នក​ចែក​បៀរ​ក្នុង​កាស៊ីណូ ដោយ​ផ្តល់នូវ​ប្រាក់ខែ​ចាប់ពី​៨​ម៉ឺន ដុល្លារ​តែ​វ៉ាន់ ។​ប្រសិនបើ​យើង​គ្មាន​សមត្ថភាព​នោះ​តើ​អ្នកណា​ហ៊ាន​ផ្តល់ឱ្យ​យើង​នូវ​ប្រាក់កម្រៃ​ខ្ពស់​យ៉ាងនេះ ?”

​សហគ្រិន​តៃវ៉ាន់​ម្នាក់​បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​៖ នៅ​ឆ្នាំ​២០១៣​លោក​ធ្លាប់​មក​ប្រទេស​កម្ពុជា​បម្រើការ​ងារ​ជា​ថ្នាក់ដឹកនាំ​ម្នាក់​ក្នុង​ក្រុមហ៊ុន​មួយ ក្រុមហ៊ុន​នេះ​គឺ​បាន​ចុះបញ្ជី​នៅ​តៃវ៉ាន់ ដោយ​លោក​បានធ្វើ​ការសម្ភាសន៍ ៣​ដង ទើប​ទទួលបាន​ការងា​រ​នេះហើយ​ភាគី​ក្រុមហ៊ុន​បាន​ចុះកិច្ចសន្យា​ការងារ​ជាមួយ​លោក រយៈពេល​៥​ឆ្នាំ ហើយ​ប្រាក់ខែ​លោក​គឺ​ទើបតែ​កើន​ដល់ ៨​ម៉ឺន ដុល្លារ​តែ​វ៉ាន់ ដល់ ១៥​ដុល្លារ​តែ​វ៉ាន់ ។​

​នៅពេលដែល​ចោទសួរ​ថា​ហេតុអ្វី​បានជា​ជនរងគ្រោះ​មិន​ព្រម​ភៀសខ្លួន​សហគ្រិន​តៃវ៉ាន់​ម្នាក់​បានលើកឡើង​នូវ​ហេតុ​ផង​នេះ​ថា​៖​ប្រជាជន​តៃវ៉ាន់​ពេលមកដល់​ប្រទេស​កម្ពុជា សម្បី​តែ​ខ្លួនឯង​នៅទីណា​ក៏​មិន​ដឹងផង បូក​រួមទាំង​អាសយដ្ឋាន​ហើយ​មិនចេះ​ភាសា​ទៀត​។​

​សហគ្រិន​តៃវ៉ាន់​ម្នាក់នេះ​បានបញ្ជាក់​ថា​៖ ប្រសិនបើ​ប្រជាជន​តៃវ៉ាន់​កើតមាន​បញ្ហា​អ្វីមួយ​នៅ​កម្ពុជា​មធ្យោបាយ​ដែលមាន​ប្រសិទ្ធភាព​តែមួយគត់​គឺ​សុំ​ជំនួយ​ពី​ស្ថានទូត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ៕Ph