​ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​បុរស​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្នប្រយែង​ទៅលើ​បញ្ហា​កើតឡើង​ចំពោះមុខ និង​ ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ទៅលើ​ស្រី​ញី និង​ល្បែងស៊ីសង​។​ការប្រកប​ការងារ​ខ្ស​ត់មនុស្ស​ល្អ តែ​មក​សម្បូរ​មនុស្ស​តាម​ចាស់​កំហុស និង​បង្កបញ្ហា​មក​ទុកឱ្យ​ទៅវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​
បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ប្រើ​អារម្មណ៍​ក្តៅក្រហាយ​ក្នុងការ​សម្រេចចិត្ត​អ្ចី​មួយ​ពីព្រោះថា ​ងាយ​ធ្លាក់​ក្នុង​គ្រោះថ្នាក់​ពេល​ក្រោយ​វិញ​ណាស់ ។​ចំពោះ​ការប្រកប​ការងារ​វិញ​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប ហើយក៏​ងាយ​ផ្ទុះ​នូវ​ជម្លោះ​វិវាទ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ប៉ុន្មាន​ទេ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស និង​បង្ករឿង​ចំពោះ​គ្នា​ច្រើនជាង​សព្វមួយដង​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ស្ត្រី​កើត​ឆ្នាំ​ខ្លា​នៅ​សប្តាហ៍​នេះ​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ឡើយ​ប្រយ័ត្ន​ឈានដល់​ក្តី​អន្តរាយ​ដល់​អាត្មា​ខ្លួន​។​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​បាន​ហើយពី​ព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​ត្រឡប់មកវិញ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ឈ្លក់​វង្វេង​ទៅលើ​រឿង​កាមគុណ​ប្រយ័ត្ន​ជ្រុលខ្លួន​ដក​លែងរួច នាំទុក្ខ​សោក​ដល់​ថ្ងៃ​គ្រា​ខាងមុខ​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើ់ត​ឆ្នាំ​ទន្សាយ​នៅក្នុង​សប្តាហ៍​នេះ​ឱ្យ​ប្រយ័ត្ន​ថ្ងៃ​ដួង​រាសី​ស្រុតចុះ ពីព្រោះថា​ងាយ​ជូ​ប​នូវ​គ្រោះ​យាយី​ជាង​សព្វមួយដង ។​ចំណែក​ថ្ងៃនេះ​វិញ​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​គ្រោះ​យាយី​ច្រើន ប៉ុន្តែ​ទោះបីយ៉ាងណា​ពុំមាន​អ្វី​ធ្ងន់ធ្ងរ​នាំ​ពិបាក​រហូត​ដោះស្រាយ​មិន​ចេញ​នោះដែរ​។​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ការរស់នៅ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំសូវល្អ​ប្រសើរ​ទេ ពោលគឺ​តែងមាន​រឿង​រាវ​ចូលមក​យាយី​នាំ​ពិបាក​ក្នុងការ​ដោះស្រាយ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​តែងមាន​ការរាំងស្ទះ និង​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ខ្លះ​នាំ​ប៉ះពាល់​អូសបន្លាយ​ដល់​ថ្ងៃក្រោយ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​ប្រចែប្រច័ណ្ឌ និង ចាប់កំហុស​គ្នា​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​មិនល្អ​មួយចំនួន​ដែល​តែងតែ​យាយី​បាន​រលត់រលាយ និង​ខ្លះ​បាន​ចាកចេញ​ឆ្ងាយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ល្អប្រសើរ​បន្តិច​វិញ​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​កិច្ចការងារ​តែង​ជួប​នូវ​ភាពជោគជ័យ​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បន្តិច​ពីព្រោះ​ក្រុមមនុស្ស​ចាំ​បោកប្រាស់​នៅមាន​យាយី​ផងដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដំណើរ​ជីវិត ហាក់​មាន​ភាពរឹងមាំ ហើយ​បើ​ចង់​ពឹងពាក់​អ្នកតូច អ្នកធំ​គេ​តែង​អាណិត​ស្រឡាញ់ និង​ជួយ​ជ្រោមជ្រែង​។​ការប្រកប​ការងារ​បើ​ទោះបី​អ្នកខ្លះ​សុខកាយ​បន្តិច​ពិតមែន ប៉ុន្តែ​បញ្ហា​រឿង​រាវ​ចាស់​ថ្មី​តែង​ចូលមក​កកូរ​ផ្លូវចិត្ត​មួយចំនួន​ផងដែរ​។​ដួង​រាសី​ប្រកប​ជំនួញ​វិញ​ឃើញ​ថាបើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ គឺ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​មិនល្អ​ទាំងអស់​នោះដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

 

ឆ្នាំវក​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ថ្ងៃនេះ​ជួប​នូវ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ​អាច​នឹងមាន​ទំនាស់​ពាក្យសម្តី​ក្នុង​ក្រុមគ្រួសារ និង​មនុស្ស​នៅក្បែរ​ខ្លួន​ផង គប្បី​មានការ​អត់ធ្មត់​ចិត្ត​បន្តិច​ទើប​ប្រសើរ​។​ក្នុងថ្ងៃនេះ​មានការ​ប្រែប្រួល​ទាំង​ខាង​អារម្មណ៍ និង​កិច្ចការងារ ហើយ​ពិសេស​នោះ​រាល់​ការធ្វើ​អ្វីមួយ​តែង​ជួប​នូវ​ឧបសគ្គ​រារាំង​មុខ​ធ្វើឱ្យ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។ អ្នកជំនួញ​តូចធំ​ឃើញថា​អំឡុង​ពេលនេះ​ជួប​ស្ថាន​ភាពលំបាក​ច្រើន​អ្នកខ្លះ​សឹង​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​មិនបាន​គ្រប់​ឆ្នាំងបាយ​ផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​នឿយណាយ​អស់សង្ឃឹម​ដោយសារ​ម្នាក់ៗ​ពុំ​សូវ​បាន​យកចិត្តទុកដាក់​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការតានតឹង​អារម្មណ៍​ផ្លូវចិត្ត​ច្រើន​បន្តិច ហើយ​ចង់​ទំនាក់ទំនង​អ្វី​តែងមាន​ភាពរអាក់រអួល​ច្រើន​ផងដែរ​។​ចំពោះ​ការប្រកប​ការងារ​តែង​មាន​បញ្ហា​រាំងស្ទះ ហើយ​ពិសេស​អាចមាន​ទាស់សម្តី​ជាមួយ​អ្នក​នៅក្បែរ​ខ្លួន​បន្តិចបន្តួច​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​បង្ក​ការ​ថ្នាំងថ្នាក់ និង មានការ​នឿយណាយ​ផ្លូវចិត្ត​ច្រើន​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​អាច​សម្រុក​ការងារ និង​ប្រាក់កាស​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​ទោះបីយ៉ាងណា​បុរស​ប្រកបការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះថា​ផល​អាក្រក់​អាច​កើតមាន​គ្រប់ពេលវេលា​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប ។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​មាន​ជម្លោះ​វិវាទ​ក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ហើយ​បើ​ចង់​ចេញទៅ​បំពេញការងារ​ទី​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​ជាង​អាក្រក់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ​កុន​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​សេ្ន​ហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទើស​ហើយក៏​ងាយ​ផ្អែមល្ហែម​ផងដែរ​៕