​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ក្រោម​គំនិត​ផ្តួ​ត​ផ្តើម និង​ឧបត្ថម្ភ​ថវិកា​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង ជា​សមាជិក គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ផ្ដល់​ការសាងសង់​អគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ភ្លើង​ឆេះ​រទេះ គិត​មកដល់ពេលនេះ​បាន​សាងសង់​រួចរាល់​បាន​ជាង​៧០% ហើយ​ក្រុម​ជាង​កំពុងតែ​មមាញឹក​ដើម្បីឱ្យ​អគារ​ស្នាក់ការ​ថ្មី​នេះ​លេច​រូបរាង​ទាំងស្រុង​ក្នុងពេល​ឆាប់ៗ​នេះ ។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ ក្រោយពេល​ប្រគេន​ទេយ្យទាន ដល់​ព្រះសង្ឃ​ក្នុង​វេន​ទី​៣ នៃ​វត្ត​អង្គ​ត្រកៀត និង​វត្ត​គោក​ខ្សាច់​រួចរាល់ លោកជំទាវ អ៊ឹង កន្ថាផាវី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ខណ្ឌ​កំបូល និង​លោក ឃឹម ស៊ុន​សូ​ដា អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ខណ្ឌ និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខណ្ឌ​កំបូល រួមជាមួយ​ក្រុមការងា​រ​ចុះជួយ​ខណ្ឌ​កំបូល ក្រុមការងារ​ចុះជួយ​សង្កាត់​ភ្លើង​ឆេះ​រទេះ បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​នូវ​សកម្មភាព​ការងារ​សាងសង់​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុ​ជាស​ង្គា​ត់​ភ្លើង​ឆេះ​រទេះ និង​បាន​ជំ​រុញឱ្យ​ក្រុមការងារ​ព​ន្លឿ​ន​ការសាងសង់ ដោយ​ប្រកាន់យក​នូវ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​សំណង់ តាម​រចនាបទ​ដែល​បានកំណត់ ដើម្បី​ទុកជា​សម្បត្តិ​សាធារណៈ​របស់​បក្ស បំរើការ​ងារ​ជួយ​ប្រជាជន ដោយ​មិន​រើសអើង និន្នាការ​នយោបាយ​។

​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ភ្លើង​ឆេះ​រទេះ​នេះ មាន​បណ្តោយ​២០​ម៉ែត្រ ទទឹង​៩​ម៉ែត្រ កំពស់​១​ជាន់​ប្រក់​ក្បឿង មាន​បន្ទប់​ការិយាល័យ និង​សាលប្រជុំ​ដ៏​ធំ​មួយ ដែល​អាចដាក់​មនុស្ស​បាន​ជាង​១០០ នាក់​។

​លោក ឃឹម ស៊ុន​សូ​ដា កំពុង​ស្វះ​ស្វែងរក​ថវិកា​ពី​សប្បុរជន​បន្ថែម ដើម្បី​សាងសង់​បន្ទប់ទឹក បង្គន់​អានា​ម័​យ​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ការបំរើ​សេវាកម្ម​នានា នៅក្នុង​ទីស្នាក់ការ​ថ្មី​នេះ​៕​