ដោយៈតារារិទ្ធ(សៀមរាប)៖នៅព្រឹកថ្ងៃ ទី១៤ខែកញ្ញាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធា នអាស៊ាននឹងអញ្ជើញជាអធិបតីភាពប្រកា សបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និង កិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។

ក្រសួងពាណិជ្ជកម្មកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១ដល់ថ្ងៃ ទី១៨ ខែ កញ្ញា ឆ្នាំ ២០២២ ។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤នឹងប្រព្រឹត្តបើកជាផ្លូវការនៅថ្ងៃទី ១៤ និងថ្ងៃទី១៥ខែកញ្ញា។ដោយឡែកកិច្ចប្រជុំពាក់ព័ន្ធដែលនឹងរៀបចំឡើងក្នុងព្រឹត្តិការ ណ៍នេះដែររួមមានដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ- មីយ៉ាន់ម៉ា-វៀតណាម និងកិច្ចប្រជុំពិ គ្រោះយោបល់ដទៃទៀតរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងដៃគូសន្ទនាអា ស៊ាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ទី ១៨ ខែកញ្ញា ។

កិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋ កិច្ចអាស៊ាននិងដៃគូសន្ទនាអាស៊ានរួមមាន ៖កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងប្រទេសឥណ្ឌា,រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងសហព័ន្ធរុស្ស៉ី, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងប្រទេសកាណាដា,រដ្ឋមន្ត្រីសេដ្ ឋកិច្ចអាស៊ាននិងប្រទេសអូស្ត្រាលី-ណូវែ លហ្សេឡង់, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងសាធារណរដ្ឋកូរ៉េ,រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងប្រទេសចិន,រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា ,រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកនឹង៣ប្រទេស (ចិន,សាធារណរដ្ឋកូរ៉េ,ជប៉ុន),រដ្ឋមន្ត្រីសេដ្ ឋកិច្ចអាស៊ាននិងហុងកុងនៃប្រទេសចិន, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងប្រទេសជប៉ុន ,រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងចក្រភពអង់គ្លេ ស,រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងសហរដ្ឋអា មេរិក,រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងសហ ភាពអឺរ៉ុបនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)៕