ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖លោកតា មីគីហ្ស៊ូ អេដា(Mikizo Ueda)ដែលជាបុរសវ័យចាស់បំផុតនៅជប៉ុន បានស្លាប់នៅអាយុ១១២ឆ្នាំ នេះបើតាមរដ្ឋាភិបាលតំបន់ណារ៉ាបានប្រកាសកាលពីថ្ងៃអង្គារ។
លោកតា មីគីហ្ស៊ូ អេដា
ជប៉ុនជាប្រទេសដែលសំបូរមនុស្សមានអាយុកាលមធ្យមខ្ពស់បំផុតមួយនៅក្នុងលោក ។វាជាជម្រកសំរាប់មនុស្សជាច្រើនដែលជាប់ក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោកGuinness World Recordsជាមនុស្សអាយុច្រើនបំផុត។
បុរសវ័យចំណាស់បំផុតក៏នៅជប៉ុនគឺលោកតា ហ្ស៊ីរ៉ូអេម៉ុន គីមូរ៉ា(Jiroemon Kimura)ដែលមានអាយុ១១៦ឆ្នាំ និង៥៤ថ្ងៃពេលលោកស្លាប់នៅឆ្នាំ២០១៣។
តែមនុស្សអាយុច្រើនបំផុតនៅជប៉ុន ជាស្រ្តីគឺ ម៉ាដាម កាណេ តាណាកា(Madam Kane Tanaka)ដែលបានទទួលមរណភាពនៅអាយុ១១៩ឆ្នាំកាលពីថ្ងៃ១៩ មេសា ឆ្នាំ២០២២។បន្ទាប់ពីមរណភាពរបស់គាត់ឥឡូវ មនុស្សវ័យចាស់បំផុតនិងកំពុងនៅមានជីវិតនៅជប៉ុនគឺលោកយាយ ម៉ាដាម ហ្វ៊ុយសា តាតស៊ូមី(Madam Fusa Tatsumi)ដែលមានអាយុ១១៥ឆ្នាំ។
ទោះជាជប៉ុនសំបូរមនុស្សអាយុច្រើនៗបំផុត ក៏មនុស្សអាយុច្រើនបំផុតដែលនៅមានជីវិតនៅឡើយ គឺយាយជីបារាំងឈ្មោះ ម៉ាដាម លូស៊ីល រ៉ន់ដុន( Madam Lucile Randon)អាយុ១១៨ឆ្នាំ ។លោកយាយក៏ជាមនុស្សវ័យច្រើនបំផុតដែលនៅមានជីវិតពីការកើតជំងឺកូវីដ៕
យាយជីបារាំងឈ្មោះ ម៉ាដាម លូស៊ីល រ៉ន់ដុន ជាប់ក្នុងបញ្ជីឯតទគ្គកម្មពិភពលោកជាមនុស្សអាយុច្រើនបំផុត