ដោយៈតារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបា លកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាក្នុងនាមប្រធានអាស៊ានបានថ្លែងថាកម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន៤នៅក្រោមសសរស្ដម្ភសហ គមន៍សេដ្ឋកិច្ចអាស៊ាន ។

សសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរួមមាន៖ (១).ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, (២). ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រ ជែងរបស់អាស៊ាន, (៣).ការជំរុញសមាហ រណកម្ម, បរិយាប័ន្ន,ភាពធន់និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុននិង (៤).អា ស៊ានជាសកលសម្រាប់ភាពរីកចម្រើននិងការអភិវឌ្ឍ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធី បើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើក ទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធថ្ងៃទី ១៤ខែកញ្ញាឆ្នាំ២០២២ខេត្តសៀមរាប,នៃព្រះរាជាណា ចក្រកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុ ជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយមូលបទ “អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»បានផ្ដោ តអាទិភាពលើការធានាឱ្យបាននូវប្រសិទ្ធ ភាពរបស់អាស៊ានក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនិងហានិភ័យទាំងនេះជាពិ សេសពន្លឿនការស្តារនិងជំរុញកំណើនសេ ដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព, បរិយា ប័ន្ននិងភាពធន់ ៕