ដោយៈតារារិទ្ធ(សៀមរាប)ប្រមុខរាជរដ្ឋាភិ បាលកម្ពុជានិងជាប្រធានអាស៊ានជឿជាក់ ថាអាស៊ាននឹងបន្តធ្វើដំណើរទៅមុខប្រកប ដោយភាពរឹងមាំ,សាមគ្គីភាពនិងមិត្តភាពដើម្បីជម្នះរាល់បញ្ហាប្រឈមនានានិងការកសាងសហគមន៍អាស៊ានប្រកបតដោយបរិយាប័ន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ«ចក្ខុវិស័យមួយ,អត្តសញ្ញាណមួយនិងសហគមន៍តែមួយ»និង ឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ច សហប្រតិបត្តិការនិងដើម្បីផលប្រយោជន៍ទៅវិញទៅមកជាពិសេសប្រយោជន៍រួមរប ស់ប្រជាជននិងតំបន់របស់យើង ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធី បើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើក ទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ២០២២ខេត្តសៀមរាប, នៃព្រះរាជាណា ចក្រកម្ពុជា ។

សម្តេចតេជោហ៊ុនសែនជាថ្មីម្ដងទៀត , តាងនាមឱ្យរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា, សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកអាស៊ានទាំងអស់ព្រមទាំងលេខាធិការដ្ឋានអាស៊ានដែលបានបន្តផ្ដល់ការគាំទ្រយ៉ាងពេ ញលេញដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ នេះ ៕