ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និង​លោកស្រី បាន​ឧបត្ថម្ភ​ដល់ អតីតយុទ្ធជន​ពិការ និង​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ១៥ គ្រួសារ មកពី​ស្រុក​បរិបូណ៌ ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងឱកាស​ថ្ងៃ​កាន់បិណ្ឌ​បុណ្យ​ភ្ជុំបិណ្ឌ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​មនុស្សធម៌រ​បស់​អង្គភាព នាំយក​អង្ករ​ចំនួន ៧៥០ គីឡូក្រាម មី ១៥​កេះ ត្រីខ ១៥​យួរ ទឹកត្រី ១៥​យួរ ទឹក​ស៊ី​អ៉ី​វ ១៥​យួរ អាវ​រងា​១៥ មុង​១៥ ជែ​ល​លាងដៃ ៤៥​ដប និង​ថវិកា​មួយចំនួន ដែលជា​អំណោយ របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចែកជូន​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​។​

​ក្នុងឱកាស​នេះ អភិបាលក្រុង ស្រុក​ទាំងបី ក៏បាន​នាំយក​ថវិកា​របស់លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូន​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ ជួប​ការលំបាក​ផងដែរ​៕ V / N