ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ នា​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ បានរៀបចំ​ពិធី​ប្រកាស​សុពលភាព ដល់​លោកស្រី ព្រះ​តេជគុណ ព្រះ​កិត្តិយស នៃ​គណៈកម្មាធិការ​សាខា កាកបាទក្រហម ក្រុង​សិរីសោភ័ណ ។ មុននេះ ក៏មាន​ការប្រកាស តែងតាំង​សមាសភាព​ដូចគ្នានេះ នៅ​ស្រុក​ភ្នំស្រុក និង​ស្វាយចេក ។​

​នៅ​ក្រុង​សិរីសោភ័ណ លោក លី សារី អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហម ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី ។​

​សូមបញ្ជាក់ថា ក្រុង​សិរីសោភ័ណ សមាសភាព គណៈ​:​អនុសាខា​មាន ៣ ថ្នាក់ ដូច​ស្រុក ក្រុង​ដទៃទៀត​ដែរ ។​គណៈ​កិត្តិយស​ត្រូវបាន​ប្រកាស​តែងតាំង​មាន​ចំនួន​៨ រូប ក្នុងនោះ ក៌​មាន​ព្រះ​តេជគុណ ប៉ាត សុគន្ធ អនុគណ​ក្រុង សិរីសោភ័ណ​មួយ​ព្រះអង្គ​ផងដែរ ហេ​ី​យ អនុសាខា ចំនួន​៨ រូប​ព្រមទាំង​មាន​មន្ត្រី​ប្រចាំការ​ចំនួន ២​រូប គឺ​លោក ស្រេង សុផល ដែលជា​ប្រធាន​ជា​អនុសាខា​ក្រុង​។ ឯ​លោក​ជាម សុខ ជា​ប្រធានកិត្តិយស ។​

​រីឯ ការប្រកាស​តែងតាំង​គណៈ​កិត្តិយស និង​គណៈកម្មាធិការ​អនុសាខា កាកបាទក្រហមកម្ពុជា ស្រុក​ភ្នំស្រុក ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ខេង ស៊ុម ប្រធានកិត្តិយស នៃ​គណ​:​ក​ម្មា​ធិ​ការ​កាកបាទក្រហម​ខេត្ត ។ គណៈ​កិត្តិយស​អនុសាខា មាន​ចំនួន​១៥​អង្គ​/​នាក់ (​ព្រះសង្ឃ​១​អង្គ ជា​ព្រះ​អនុគណ​ស្រុក​) ស្រី​២​នាក់ ក្នុងនោះ​មាន ប្រធាន​១​រូប និង​អនុប្រធាន​១៥ អង្គ​/​នាក់ ។ ប្រធានកិត្តិយស មានឈ្មោះ​រឿង បូរ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ភ្នំស្រុក​។ គណៈកម្មាធិការ​អនុសាខា ចំនួន​១១​នាក់ ស្រី​៣​នាក់ មាន​ប្រធាន​១​នាក់ អនុប្រធាន​២​នាក់​។ ប្រធាន​អនុសាខា​ក​ក្រក​ជា​អភិបាលស្រុក​គឺ​លោក ជូ បុត្រ​។ មន្ត្រី​ប្រចាំការ​មាន​ចំនួន​២​នាក់ ស្រី​ទាំង​២​នាក់ ។​

​ជាមួយគ្នានេះ ក៏មាន​ការប្រកាស​តែងតាំង​គណៈ​កិត្តិយស និង​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយចេក ក្រោម​អធិបតីភាព​លោក សួន សុធី អនុប្រធាន​គណៈកម្មាធិកា​រ​សាខា និង​មានការ​ចូលរួម​ពី​លោកស្រី នួ​ម សុភ័ណ អនុប្រធាន​កិត្តិយស​សាខា​។ សមាសភាព​មាន ៣​ថ្នាក់ គណៈ​កិត្តិយស គណៈកម្មាធិការ​អនុសាខា និង​មន្ត្រី​ប្រចាំការ​។ ១,​គណៈ​កិត្តិយស​អនុសាខា មាន​ចំនួន ៩ អង្គ​នាក់​(​ព្រះសង្ឃ​១​អង្គ​) / ស្រី​២​នាក់ ក្នុងនោះ​មាន ប្រធាន​១​រូប និង​អនុប្រធាន ៨ អង្គ​នាក់ ។ ប្រធានកិត្តិយស មានឈ្មោះ​ដា ទឹង ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ស្វាហ​ចេក ។ ២,​គណៈកម្មាធិការ​អនុសាខា ចំនួន​៩​នាក់ ស្រី​២​នាក់ មាន​ប្រធាន​១​នាក់ អនុប្រធាន​២​នាក់​។ ប្រធាន​អនុសាខា​ក​ក្រក​ជា​អភិបាលស្រុក​លោក លឿង សុភ​ក្តិ​។ ៣,​មន្ត្រី​ប្រចាំការ មាន​ចំនួន​២​នាក់ / ស្រី​១​នាក់ ៕ V / N