ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​ឈ្មួញ​ដែល​មិន​ញញើត​សមត្ថកិច្ច​បាន​ដឹកឈើ​ទាំង​ថ្ងៃ​ចេញ​ភូមិ​ឈ្មួ​ន ឃុំ​រួសរាន់ ស្រុក​រវៀង ហើយ​ត្រូវបាន​សមត្ថកិច្ច ផ្នែក​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង កម្លាំង​នគរបាល​ស្រុក​រវៀង​ស្ទាក់​ចាប់បាន​កាលពី​ម៉ោងជាង​៤​រសៀល​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០២២ នៅ​ផ្លូវជាតិ​លេខ​៦២​នៃ​ភូមិ​រំចេក ឃុំ​រមណី ស្រុក​រវៀង ។​
​នៅពេល​បង្ក្រាប​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បន្សល់ទុក​តែ​រថយន្ត​ប្រភេទ​ទួរីស ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ​-2AG -5766 ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ដុះ​ស្លែរ​ប្រចាំខេត្ត​ព្រះវិហារ​។​

​សមត្ថកិច្ច​ពុំបាន​បញ្ជាក់ថា ឈើ​នេះ​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ។ ទាំង​រថយន្ត​និង​ឈើ​ត្រូវបាន​ដឹក​យកមក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។​

​គួ​រំលឹកថា​កាលពី​ខែសីហា​កន្លងទៅ​ក្រុម​រថយន្ត​ដឹកឈើ​នេះ​ត្រូវបាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​ចាប់បាន​ពីរ​គ្រឿង​។ កាលណោះ​ឈ្មួញ​ចង់​ធ្វើ​សកម្មភាព​រំដោះ​យក​ឡាន​ដឹកឈើ​ពី​សមត្ថកិច្ច​វិញ តែ​សំណាងល្អ លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ត​និង​អាវុធហត្ថ​ស្រុក​ចុះទៅ​ទាន់ ៕​សរន​ / N