ដោយៈ​បូកគោ​/​កំពត​៖​ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​តាមរយ​:​ការចាប់​ឆ្នោត​ផ្តល់រ​ង្វាន់​ជូន​កម្មករ​ក្នុង​ក្រុង​បូកគោ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ លោក​ម៉ៅ ធនិន​អភិបាលខេត្ត​កំពត​បាន​ផ្តាំផ្ញើ​ថា​កម្មករ កម្មការិនី​ទាំងអស់​ត្រូវ​រួមគ្នា​រក្សាសីល​ធម៌​និង​លើកកម្ពស់​តម្លៃ​ជាតិខ្មែរ​ពិសេស​ពេល​បំពេញការងារ​ត្រូវ​ប្រើពាក្យ​សម្តី​សមរម្យ​ដើម្បី​ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​ពី​និយោជក​របស់ខ្លួន​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​អាកប្បកិរិយា ចរិត​ឫកពារ​ក៏ដូចជា​ការនិយាយស្តី​នឹង​បង្ហាញ​ដល់​មជ្ឈដ្ឋាន​ខាង ក្រៅ​បាន​យល់​ពី​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី របៀបរបប​រស់នៅ ព្រមទាំង​សីលធម៌ និង​គុណ​តម្លៃ​របស់​ជនជាតិ​មួយ​។ ដូច្នេះ​បងប្អូន​កូនក្មួយ​ជា​កម្មករ​កម្មការិនី​ត្រូវ​ប្រកាន់​ឥរិយាបថ​ពាក្យសម្តី​ថ្លៃថ្នូរ​ដើម្បី​ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​ពី​និយោជក​របស់ខ្លួន​។​

សូមបញ្ជាក់ថា ក្នុង​កម្មវិធី​នេះ លោក​ម៉ៅ ធនិន អភិបាលខេត្ត និង​លោ​កជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​បាន​ចាប់ឆ្នោត​ផ្តល់​រង្វាន់​ជូន​អ្នកមាន​សំណាង​ដើ​មកបី​បង្ក​បរិយាកាស​សប្បាយរីករាយ​ផងដែរ​។ រង្វាន់​ទាំងនោះ រួមមាន​កំសៀវ​ដាំទឹក​អគ្គីសនី​២៥​រង្វាន់ ធុង​ទឹកកក​៦​រង្វាន់ ឆ្នាំង​ដាំបាយ​អគ្គិសនី​២៥​រង្វាន់ កង្ហារ​៣៤​រង្វាន់ កង់​២​រង្វាន់ និង​ម៉ូតូ​ចំនួន​៨​រង្វាន់​៕​សរន​