ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​មេដឹកនាំ​អង្គការ​ណា​តូ​បាន​ព្រមាន​ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អាច​នឹង​ងាក​ទៅរក​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ក្នុងប្រទេស​អ៊ុយ​ក្រែន​ដើម្បី​ព្យាយាម​​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​គៀវ​ចុះចាញ់​។​

​លោកស្រី រ៉ូ​ស ហ្គ​ត​ថេ​ម៉ូ​ល​ល័​រ (Rose Gottemoeller) ដែលជា​អគ្គលេខាធិការរង​នៃ​សម្ពន្ធភាព​នេះ​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩ បាន​និយាយថា រុស្សី​អាច​នឹង​”​វាយបក​វិញ​តាមរបៀប​​ដែល​មិន​អាច​ទាយ​ទុក​ជាមុន​បាន​” បន្ទាប់​ពី​អ៊ុយ​ក្រែន​បាន​បង្ក​ភាពអាម៉ាស់​លើ​កងកម្លាំង​របស់​ពួកគេ​នៅ​ភាគ​ខាងជើង​។​

​លោកស្រី​ហ្គ​ត​ថេ​ម៉ូ​ល​ល័​រ​បាន​និយាយថា ការវាយប្រហារ​ទាំងនោះ​អាច​រាប់​បញ្ចូល​ទាំង​ការបាញ់​អាវុធ​នុយក្លេអ៊ែរ​ចូល​ទៅ​សមុទ្រ​ខ្មៅ ឬ​នៅ​មូលដ្ឋាន​យោធា​អ៊ុ​យក្រែន ជា​ការបង្ហាញ​នូវ​អនុភាព​។​រុស្ស៊ី​ទំនង​​ជា​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រឆាំង​នឹង​សហរដ្ឋ​អាម៉េរិក​ទេ​ប៉ុន្តែ​សង្ឃឹមថានឹង​រារាំង​សម្ពន្ធមិត្ត​លោកខាងលិច​របស់​អ៊ុយ​ក្រែន​ពី​ការគាំទ្រ​ដល់​កិច្ចប្រឹង​ប្រែ​ង​ធ្វើសង្គ្រាម​របស់​ពួកគេ​។​

​លោកស្រី​បាន​បន្ថែមថា “​គោលដៅ​គឺ​ចង់​ឱ្យ​ជនជាតិ​អ៊ុយ​ក្រែន​ដែល​កំពុង​ស្ថិត​ក្នុង​ភាពភ័យខ្លាច ចុះចាញ់​”​។​

​ឆ្លើយ​សំណួរ​លើ​កម្មវិធី Today របស់ BBC អំពី​របៀប​ដែល​លោកខាងលិច​គួរតែ​ឆ្លើយតប លោកស្រី​បាន​បន្ថែមថា “​ខ្ញុំ​សូម​សង្កត់ធ្ងន់​ថា ប្រសិនបើ [​រុស្ស៊ី​] ដើរ​តាម​ផ្លូវ​នោះ​យើង​មិនគួរ​ឆ្លើយតប​តាម​​វិធី​នុយក្លេអ៊ែរ​ទេ​។​[​យើង​] គួរតែ​នាំយក​សមត្ថភាព​ដ៏​សន្ធឹកសន្ធាប់​ផ្សេង​ទៀត​របស់​យើង​មក​ប្រើ មិន​ថា​ជា​ការឆ្លើយតប​តាម​អ៊ីនធឺណិត ឬ​ការឆ្លើយតប​ដោយ [​អាវុធ​] ធម្មតា​នោះ​ទេ​”​។​

​លោកស្រី​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា ជំនួយ​យោធា​លោក​ខាងលិច​និង​ការហ្វឹកហ្វឺន​ដល់​អ៊ុយ​ក្រែន​គួរតែ​បន្ត ប៉ុន្តែ​បណ្តាញ​ការទូត​គួរតែ​ត្រូវ​បើកចំហ​ចំពោះ​វិមាន​ក្រឹម​ឡាំង​។​

​នៅពេល​សួរ​ថា​តើ​លោក​ខាងលិច​គួរ​ប្រាប់​អ្វីខ្លះ​ដល់​មេដឹកនាំ​រុស្ស៊ី​នោះ លោកស្រី​បាន​និយាយថា “​យើង​បាន​បំពេញ​ការងារ​ដ៏​ល្អ​មួយ ដោយ​ផ្ញើ​សារ​យ៉ាងច្បាស់​ទៅ​កាន់​ទីក្រុង​មូ​ស្គូថា ៖​គ្មា​ននិទណ្ឌភាព​​នោះឡើយ​”​។​

“​យើង​ដឹង​ថា​អ្នក​កំពុង​ធ្វើ​អ្វី អ្នក​នឹង​មិន​អាច​រួច​ខ្លួន​បានទេ​”​។​

“​ប្រសិនបើ​មាន​ការងា​ក​ទៅរក​អាវុធ​ប្រល័យ​លោក ហើយ​ខ្ញុំ​មិន​បាន​ឃើញ​ការ​ចង្អុលបង្ហាញ​ថា​នឹង​មាន​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​មែន​នោះ យើង​ត្រូវ​យក​វា​ចេញពី​ទីនោះ ហើយ​និយាយ​ទៅកាន់​រុស្ស៊ី​ថា គ្មា​ននិទណ្ឌភាព​នៅ​ទី​នេះ​ទេ​”៕

​នៅពេល​ទាល់ច្រក រុស្ស៊ី​អាច​នឹង​ប្រើ​នុយក្លេអ៊ែ​រលើ​អ៊ុយ​ក្រែន​ដើម្បី​សម្ញែង​អនុភាពរ​បស់​ខ្លួន​