ដោយៈអេង វណ្ណីកា និង ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម/ភ្នំពេញ៖នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៩:៣០ព្រឹក ទូច វណ្ណេត និងអេង វណ្ណីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម ទទួលស្វាគមន៍លោក តាន់ ជៀប អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងជាអ្នកស្រាវជ្រាវអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។
តាន់ ជៀប អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទស្សកិច្ចមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។(ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
ជាកិច្ចចាប់ផ្ដើម អេង វណ្ណីកាធ្វើបទបង្ហាញស្ដីពីពិព័រណ៍រូបថតប្រវត្តិមេដឹកនាំខ្មែរក្រហមការជម្លៀសប្រជាជនដោយ បង្ខំនិងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចងក្រងដោយអ្នកស្ម័គ្រចិត្តកម្ពុជាដែលត្រូវបានរៀបចំដាក់តាំងបង្ហាញនៅបរិវេណខាងមុខនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និង ក្នុងសាលពិព័រណ៍។
បន្ទាប់ពីការដើរទស្សនាពិព័រណ៍រូបថតបានបញ្ចប់ ទូច វណ្ណេត បង្ហាញលោក តាន់ ជៀប អំពីបន្ទប់បណ្ណសារ ដែលមាន តម្កល់ឯកសារទាក់ទងរបបខ្មែរក្រហមជាច្រើន។ តាន់ ជៀប បានអាននិងស្នើសុំឯកសារមួយចំនួន ដើម្បីយកទៅធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត។ ជាចុងក្រោយ តាន់ ជៀប បានសរសេរចំណាប់អារម្មណ៍ថា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំបានល្អនិងសំណូមពរឲ្យមានបុគ្គលិកជំនាញជួយសម្រួលដល់អ្នកសិក្សាស្រាវជ្រាវ និងជួយស្វែងរកឯកសារ៕សរន
តាន់ ជៀប កំពុងមើលផ្ទាំងពិព័រណ៍រូបថតនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។(ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)
អេង វណ្ណីកា កំពុងបង្ហាញផ្ទាំងពិព័រណ៍រូបថតទៅកាន់ តាន់ ជៀប។(ទូច វណ្ណេត/ មជ្ឈមណ្ឌលឯកសារកម្ពុជា)