ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងជាប្រធានអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០កិច្ចប្រជុំពាក់ព័ន្ធនិងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ក្រោមមូលបទ«បង្កើនល្បឿនអន្តរកាលថាមពល៖ការស្តារសេដ្ឋកិច្ចឡើង វិញនិងកំណើនប្រកបដោយចីរភាព» ដែលត្រូវបានចាក់ផ្សាយនាព្រឹកនេះតាមប្រព័ន្ធវីដេអូផងនិងដោយផ្ទាល់ផងនៅរាជធានីភ្នំពេញថា៖ក្រោមកិច្ចសហការយ៉ាងសកម្ម បន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ កម្ពុជាក៏បាននិងកំពុងរៀបចំកម្មវិធីអភិវឌ្ឍន៍អន្តរកាលថាមពលរបស់ខ្លួនដោយផ្តោតលើកម្មវិធីនៃការកែទម្រង់សំខាន់ៗចំនួន ៣ ។

កម្មវិធីនៃការកែទម្រង់សំខាន់ៗចំនួន ៣រួមមាន (១). ការរៀបចំផែនការថាមពលនិងការពង្រឹងស្ថាប័ន(២).ការបង្កើនល្បឿនអន្តរកាលសេដ្ឋកិច្ចវិលជុំនិងការបញ្ចេញឧស្ម័ន កាបួនទាបនិង (៣). តម្លាភាពនិងភាពប្រកួតប្រជែងសម្រាប់ការវិនិយោគក្នុងគម្រោងថាមពលថ្មី ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថានៅក្នុងក្របខណ្ឌអាស៊ានក្នុងនាមជាប្រធាននៅក្នុងឆ្នាំ២០២២ នេះកម្ពុជានឹងបន្តចូលរួមចំណែកបង្កើតគំនិ តផ្តួចផ្តើមថ្មីៗនិង ជំរុញការចូលរួមបន្ថែមលើរាល់សកម្មភាពនិងគម្រោងអន្តរកាលថាមពលក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ៕