ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន  ៦ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១២ នាក់ និងអ្នក​ស្លាប់ថ្មី គ្មាន។​ ក្នុងនេះ ករណីឆ្លងសហគមន៍ ៥ នាក់ ក្នុងនោះ មិនមានករណីសុំវិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស ១ នាក់។

គិតត្រឹមព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៧.៧៤៥ នាក់ , អ្នកជាសះស្បើយ ១៣៤.៦៣៣ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៥.៩២៨ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២៣៣ នាក់។

សូមរំលឹកថា បើគិតចាប់ពីថ្ងៃទី៨ ខែឧសភា មកដល់ថ្ងៃទី២៧ ខែមិថុនា គឺមានរយ:ពេល ៥១ ថ្ងៃជាប់គ្នា ដែល​គ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកញ្ញា គឺមានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុស បំប្លែងថ្មី អូមីក្រុង ជាថ្មីឡើងវិញ ចំនួន ១.៤៨៥ នាក់ ហើយជាសះស្បើយ ចំនួន ១.៤៣០ នាក់​។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖