ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​បញ្ជី​ឈ្មោះ កីឡាករ នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​យុវជន អាយុ​ក្រោម​២៣​ឆ្នាំ កម្ពុជា ជា​ផ្លូវការ​ហើយ ដែលមាន​សមាជិក​ចំនួន ២២ នាក់ ដូចគ្នា ដើម្បី​ត្រៀម​ការប្រកួត មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស និង​ក្រុម​ជម្រើសជាតិ U23 ជប៉ុន នា​ថ្ងៃទី​២០ និង​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ ។​

​សម្រាប់​កីឡាករ​ក្រុម​ជម្រើសជាតិ​កម្ពុជា (​ក្រុម​ធំ​) ដែល​ត្រៀមខ្លួន ប្រកួត​ជាមួយ​បង់​ក្លា​
​ដែ​ស ថ្ងៃទី​២២ កញ្ញា រួមមាន កីឡាករ ហ៊ុល គឹម​ហ៊ុយ និង ម៉ាត់ នូ​រុណ​(​បឹងកេត​), កែវ សុខ​សិលា​, ឈ​ង់ ប៊ុន​ណាត​, អ៊ុក សុវណ្ណ​, អ៊ិន សូ​ដា​វីដ និង រ៉ឹង ប៊ុន​ហៀ​ង (​វិសាខា​), សឿត បារាំង​, ជួន ចាន់​ចាវ​, យ៉ើ សា​ហ្វី និង ប្រាក់ ធី​វ៉ា (​ភ្នំពេញ​ក្រោ​ន​), ស៊ូ យ៉ា​ទី​, គួច ដា​នី និង​ដាវ នី​ម (​ណាហ្គា​វើ​ល​ដ៏​), អោម ឧ​ត្ត​ម​, សឿ​យ វិសាល​, សារ៉េត គ្រី​យ៉ា​, គីម សុខ​យុទ្ធ និង​ត្រាយ វិចិត្រ​(​ព្រះខ័ន​រាជ​ស្វាយរៀង​), កាន់ ពិសាល និង ជឿន ណា​ចា (​កងយោធពល​ខេមរភូមិន្ទ​) និង​កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក ថេ​ឡរ នី​កូ​ឡាស ឌឿ​ង មកពី​ក្លិប Orlando City នៃ​លី​គ​ទី​៣ អាមេរិក​។​

​ចំពោះ​សមាសភាព​ក្រុម U23 ដែល​ត្រូវ​ប្រកួត​ជាមួយ​ក្រុម U23 ជប៉ុន ថ្ងៃទី​២០ កញ្ញា រួមមាន កីឡាករ​នី​សុខ​រី​, មិន រតនៈ និង អៀន ពិសី មកពី​ក្លិប​ព្រះខ័ន​រាជ ស្វាយរៀង កីឡាករ អាត អូន​តូច​, សា​រ៉ា​ពេជ្រ​, អះ​ម៉ាត់ ស៊ូ​រី​ម និង ស រតនា មកពី​ខេត្តព្រៃវែង កីឡាករ សុផល ឌី​ម៉​ង (​អង្គ​រថា​យ​ហ្គឺ​រ​), រដ្ឋ វីរៈ គី រី​ណា និង សារ ទី (​វិសាខា​), ក​យ សា​លីម​, តាំង ប៊ុនឆៃ​, វ៉ាំ​ង ដា​វីន និង សៀង ច​ន្ធា (​បឹងកេត​), លឹម ពិសុទ្ធ (​ភ្នំពេញ​ក្រោ​ន​), ដោរ រ៉ូ​ហ្សា​ន់​(ISI ដង្កោ​សែន​ជ័យ​), ទូត សា​រ៉ុ​ត​(​អ​ក្គិ​ស​នី​កម្ពុជា​), លឹម អា​រុណ​រ៉េ​យ​មិន និង ថា ច័ន្ទ​ឬ​ទ្ធី (​គិរីវង់​), ទេព ហ្វី​លី​ប (​កងយោធពល​ខេមរភូមិន្ទ​) និង ជា សុខ​ម៉េង (​ណាហ្គា​វើ​ល​ដ៏​)​។​

​ការបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​ក្រុមការងារ គ្រូ​ជម្រើសជាតិ ដែល​ដឹកនាំ​ដោយ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ ក្រុម​ជម្រើសជាតិ​កម្ពុជា រៀបចំ​ធ្វើតេស្ដ​កាយសម្បទា និង​កម្លាំង (30-15IFT test) កាលពី​ថ្ងៃទី​១៣ ខែកញ្ញា កន្លងទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណៈ​គេ​សង្កេតឃើញ កីឡាករ​ធ្លាប់មាន​វត្តមាន កន្លងមក ត្រូវបាន​បាត់​មុខ​ពី​បញ្ជី លើក​នេះ​ផងដែរ​៕ V / N