​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​យ៉ាង​ហោច​ណាស់​១១​នាក់​បាន​ស្លាប់​និង​២៩​រងរបួស​បន្ទាប់ពីរ​ថយ​ន្តក្រុង​ដាក់​សិស្សសាលា​ពេញ​ណែន​មួយ​ធ្លាក់​ចូល​ជ្រោះ​ជ្រៅ​មួយ​នៅ​ឥណ្ឌា​ខាងជើង​។​

​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក មនុស្ស​ជិត​៤០​នាក់​ត្រូវបាន​ញាត់​ចូល​ក្នុង​រថយន្តក្រុង​តូច​មួយ ពេល​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​រដ្ឋកា​ស្មៀ​ខាងឥ​ណ្ឌា​គ្រប់គ្រង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​រថយន្ត​បានរេ​ចង្កូត​​ចេញពី​ផ្លូវ​និង​ធ្លាក់ចូល​ជ្រោះ​ជំរៅ​៧៦​ម៉ែត្រ​ក្បែរ​ភូមិ​មួយ​ក្នុងស្រុក ពូនច៍​(Poonch)​។​

​សារព័ត៌មាន​Press Trust of India​បាន​និយាយថា មនុស្ស​៩​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ និង​ពីរ​នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ ហើយមនុស្ស​២៩​នាក់​បាន​រងរបួស ដោយជា​ច្រើន​នាក់​​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​។​

​រូបភាព​នៅ​កន្លែងកើតហេតុ​បង្ហាញ​អ្នកភូមិ ប៉ូលិស​និង​ទាហាន​ចុះ​ជម្រាលភ្នំ​ទៅ​សង្គ្រោះ​អ្នកដំណើរ​ដែល​រងរបួស​ក្នុង​រថយន្ត​ក្រុង​នៅ​បាត​ជ្រោះ​។​

​ក្នុងពេល​ជាមួយគ្នា​មន្ត្រី​រដ្ឋ​បាន​ប្រកាស​ឧបត្ថម្ភ​ប្រាក់​៥​សែន​រូពី​(៦.២៨០​ដុល្លារ​)​ដល់​គ្រួសារ​ជនរងគ្រោះ ខណៈ​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​ឥណ្ឌា​សុទ្ធតែ​បាន​សម្តែង​ការចូលរួម​មរណទុក្ខ​។​

​រំលឹកថា កាលពី​ខែ​មុន ឡានក្រុង​មួយ​ដឹក​ទាហាន​នៅ​ក្នុង​តំបន់​កា​ស្មៀ​បាន​រេ​ចង្កូត​ចេញពីផ្លូ​វ​ភ្នំ​មួ​យ​និង​ធ្លាក់ចុះ​ទន្លេ​ដោយ​សម្លាប់​មនុស្ស​៦​នាក់​និង​របួស​ជាច្រើន​នាក់​៕

​មនុស្ស​២៩​នាក់​រងរបួស ក្នុងនោះ​ជា​ច្រើន​នាក់​របួសធ្ងន់​

​អ្នកភូមិ ប៉ូលិស​និង​ទាហាន​ចុះ​ជម្រាលភ្នំ​ទៅ​សង្គ្រោះ​អ្នកដំណើរ​ដែល​រងរបួស​ក្នុង​រថយន្ត​ក្រុង​នៅ​បាត​ជ្រោះ​