ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមបិសាចក្រហម Man U នឹងព្យាយាមយកឈ្នះលើម្ចាស់ផ្ទះ Sheriff ឱ្យខាងតែបាន ក្រោយបើកឆាកចាញ់ Real Sociedad ០-១ ក្នុងទឹកដីខ្លួនឯងក្នុងក្របខ័ណ្ឌ Uefa Europa League ។ ចំណែក Roma ក៏ដូច្នេះដែរ រំពឹងឈ្នះថ្ងៃនេះដូចគ្នា ក្រោយបើកឆាកចាញ់ Ludogorets Razgrad ២-១ នៅក្រៅទឹកដីក្នុងក្របខ័ណ្ឌ UEL។ គូធំៗជាច្រើនទៀតក៏មានប្រកួតនៅក្នុងក្របខ័ណ្ឌ UEL & UECL ផងដែរ តួយ៉ាងដូចជា West Ham, Monaco, Villarreal, Basel, Firorentina ។ល។ ដែលសុទ្ធសឹងសង្ឃឹមទទួលបានជ័យជម្នះនៅយប់នេះ។

ការព្យាករណ៍ ៖

– Sheriff vs Manchester United

ក្រុមបិសាចក្រហម Manchester United បានចាញ់ ០-១ នៅចំពោះមុខហ្វូងអ្នកគាំទ្រក្នុងផ្ទះខ្លួនឯងក្នុងការប្រកួតបើកឆាក ហើយភ្លាមៗនោះពួកគេបានដាក់សម្ពាធខ្លាំងមកលើខ្លួនឯង។ ពួក​គេ​ត្រូវ​ការឈ្នះជាបន្ទាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​នឹងព្យាយាមឈ្នះច្រើនគ្រាប់ជាមួយ​នឹង Sheriff Tiraspol។

លោក Erik ten Hag បានជ្រើសរើសប្តូរក្រុមឈុតធំទាំងស្រុងនៅក្នុងការប្រកួតដំបូងនៃ Europa ហើយវាធ្វើឱ្យគាត់សោកស្តាយបំផុត។ បិសាចក្រហមបានចាញ់ក្នុងផ្ទះ ហើយនេះពិតជាធ្វើឱ្យអនាគតបាល់អឺរ៉ុបរបស់ពួកគេស្ថិតក្រោមហានិភ័យ។

ទោះយ៉ាងណា ពួកគេនៅតែមានទំនុកចិត្តថាពួកគេនឹងឈរលេខ១ក្នុងពូលងាយស្រួលបំផុតក្នុង Europa នេះ។

ប៉ុន្តែ​ដើម្បីធ្វើដូច្នេះបាន ពួកគេ​ចាំបាច់ត្រូវឈ្នះធំ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ពួក​គេ​កំពុង​តែ​មាន​ទម្រង់​លេង​​ល្អ​នៅ​ពេល​នេះ​ក្នុង​ក្រប​ខ័ណ្ឌ English Premier League។ ពួកគេមានការចាប់ផ្តើមមិនសូវល្អក្នុងយុទ្ធនាការរបស់ពួកគេ ប៉ុន្តែបន្ទាប់មកបានបន្តឈ្នះបួនប្រកួតជាប់ៗគ្នា។

ទន្ទឹមនឹងនេះដែរ Sheriff គឺក្រុមលីកកំពូលរបស់ប្រទេសម៉ុលដាវី ដែលមានបាល់ទាត់កម្រិតទាប ហើយនាពេលថ្មីៗនេះ ការលេងរបស់ពួកគេមិនទាន់បានល្អនោះទេ។

ជាពិសេស ពួកគេពិបាកនឹងទទួលលទ្ធផលល្អជាប់លាប់នៅចំពោះមុខហ្វូងអ្នកគាំទ្រនៅក្នុងផ្ទះរបស់ពួកគេ។

តាម​មើល​ទៅ គេរំពឹង​ថា Manchester United នឹងទទួលជ័យជម្នះយ៉ាងងាយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះក្នុងលទ្ធផលព្យាករណ៍ ៤-១។

– Roma vs HJK

Roma បានភ្លាត់ស្នៀតក្នុងការប្រកួតបើកឆាក UEFA Europa League ដោយចាញ់ ២-១ នៅទឹកដីរបស់ Ludogorets ។

បរាជ័យនេះបានធ្វើឱ្យយើងភ្ញាក់ផ្អើល ដោយហេតុថាលោក Jose Mourinho បានបញ្ជូនក្រុមខ្លាំងទៅកាន់ទីលានក្នុងទីក្រុង Razgrad ។

ក្រុម Roma ឥឡូវនេះនឹងមានទឹកចិត្តខ្ពស់ដើម្បីទទួលជ័យជម្នះលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតជុំទី២ ខណៈពួកគេប្រកួតជាមួយក្រុម HJK របស់ហ្វាំងឡង់នៅយប់ថ្ងៃព្រហស្បតិ៍នៅឯកីឡដ្ឋាន Stadio Olimpico ។

ការឈ្នះនៅទីនេះគឺជាការចាំបាច់សម្រាប់បុរសរហស្សនាម Special One ពីព្រោះ Roma នឹងត្រូវជួប Real Betis ក្នុងការប្រកួតពីរជើងជាប់គ្នាក្នុងជុំទី ៣ និងជុំទី ៤ នៃវគ្គចែកពូល។

Roma ពិត​ណាស់ជាក្រុមមានប្រៀបឈ្នះខ្ពស់នៅ​ទី​នេះ​ទល់​នឹង HJK ដែល​បង្ហាញ​ពី​កម្រិតទាប​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ទល់​នឹង Real Betis។

ការចាញ់ ០-២ ទល់នឹងក្រុមអេស្ប៉ាញនៅទីក្រុង Helsinki គឺមិនឈឺចាប់ដូចរបៀបដែលម្ចាស់ជើងឯកហ្វាំងឡង់លេងពេញ៩០នាទីនៃការប្រកួតនោះទេ។

កងទ័ពរបស់លោក Toni Koskela បានខកខានស៊ុតមិនដល់៥ជើងទេកាលពីសប្តាហ៍មុនទល់នឹង Betis ហើយមានតែមួយជើងគត់ចំគោលដៅ។

HJK នឹងត្រូវបង្ខំចិត្តចតឡានក្រុងនៅទីនេះទល់នឹង Roma ផងដែរ។ គេពិបាកនឹងឃើញសេណារីយ៉ូណាមួយដែលក្រុមហ្វាំងឡង់អាចគេចផុតពីបរាជ័យនោះឡើយ ពេលលេងទល់នឹងគីឡូធ្ងន់របស់អ៊ីតាលី។

យើង​នឹង​តាម​ដាន​យ៉ាង​ដិតដល់លើកីឡាករ Paulo Dybala ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ ១-២ នៅ​ទឹក​ដីរបស់ Empoli កាល​ពី​យប់​ថ្ងៃ​ចន្ទ។

Roma បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​៥​ក្នុង​តារាង Serie A បន្ទាប់​ពី​ទទួល​ជោគជ័យ​នៅកីឡដ្ឋាន Stadio Carlo Castellani។

លទ្ធផលព្យាករណ៍ Roma ឈ្នះ ៤-១៕

បិសាចក្រហមរំពឹងឈ្នះលើក្រុម Sheriff