ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ កញ្ញា នេះ អគ្គលេខាធិការ​សហព័ន្ធ កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា លោក យ៉ាំ ថៃ​សាន្ត បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល និង​ចៅក្រម ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ ២០២២ ដែល​នឹង​ប្រព្រឹត្តឡើង នៅ​ថ្ងៃទី​១៧ ដល់ ១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សាល​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​លោក អគ្គលេខាធិការ បាន​មានប្រសាសន៍ថាៈ វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម ២០២២ បង្រៀន​ដោយ​លោកគ្រូ ជនជាតិ​វៀតណាម លោកគ្រូ កៅ មករា និង​លោកគ្រូ ជីវៈ សុខុម ដែលជា​អាជ្ញាកណ្តាល ចៅក្រម​មានបទពិសោធន៍ លើ​ទីលាន ប្រកួត ដោយសារតែ​លោកគ្រូ ជនជាតិ​បរទេស មិន​អាចមក​ប្រទេស​កម្ពុជា​បាន ដោយសារ​មេរោគ​កូ​វីដ​-១៩ ។​

​ចំពោះ​អាជ្ញាកណ្តាល ចៅក្រម វគ្គ​នេះ ប្រសិនបើ​ទទួល​ចំណាត់ថ្នាក់​ល្អ អនុញ្ញាត​ឲ្យ ចូលរួម ធ្វើជា​អាជ្ញាកណ្តាល ចៅក្រម សម្រាប់​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក ថ្នាក់ជាតិ ២០២២ ។​

​លោក​បាន​បន្តថាៈ ចំពោះ​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម ២០២២ មាន​សិក្ខាកាម ចំនួន ៣២ នាក់ មកពី ៨ រាជធានី ខេត្ត ទូទាំងប្រទេស និង​ជនជាតិ​ថៃ ចំនួន ៣ នាក់​។
​យោងតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កាត់បន្ថយ ចំនួន​កីឡាករ កីឡាការិនី អាជ្ញាកណ្តាល ចៅក្រម ព្រមទាំង​កាត់ចេញ នូវ​វិញ្ញាសា​មួយ ចំនួន​ទៀតផង​ទៀតផង​៕ V / N