ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យដឹងថា សម្តេចបាន រៀបចំឲ្យមានការបោះពុម្ភសៀវភៅដែលនិយាយពីរឿងសំងាត់ៗជាច្រើនចំនួន ៥ ម៉ឺនក្បាលសម្រាប់ប្រជាពលរដ្ឋខ្មែរនិងមិត្តភក្រ័បរទេសបានស្វែងយល់។ ដោយសម្តេចបាន បញ្ជាក់ថា៖”ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹងហើយ “។

 

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី ១៥ ខែ កញ្ញានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរថា៖«ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគ ច្រើនមិនបានដឹង។ឯកឧត្តម កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិ​សាស្រ្តគណបក្សប្រជាជនកម្ពុជានិងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីបានសរសេរសៀវភៅមួយក្បាល ដែលមានចំនួន៦០១ទំព័រ»។

សម្តេចតេជោបន្តទៀតថា ៖ «សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រម៉ាន៧០ទៅ៨០ភាគរយដែលមនុស្សភាគច្រើនមិនបានដឹងដែលខ្ញុំយល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ ។ ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន ៥ ម៉ឺនច្បាប់និងចាត់ចែងឱ្យមានការបកប្រែជាភាសារអង់គ្លេសដើម្បីឱយមិត្ត ភក្រ័បរទេសបានផងដែរ។ជូនភ្ជាប់ជាមួយនូវរូប ភាពសៀវភៅ»៕