ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កាលពី​រសៀល ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ បាន​ប្រជុំ​ផ្សព្វផ្សាយ ” ផែនការ​អនុវត្ត​ប្រតិបត្តិ​ការ បង្កើន​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ” ។​

 

​លោកស្រី រស់ សុ​ផានី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពី​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​.) ខេត្ត សមាជិក ក្រុមការងារ​ប្រតិបត្តិ​របស់​គណៈបញ្ជាកា​រដឹក​នាំ​ប្រតិបត្តិ សមាជិក​ទទួល​ការងារ​ផ្សព្វផ្សាយ អប់រំ បាន​អាន​ទម្រង់​លិខិត​នៃ​គំរូ​សេចក្តីជូនដំណឹង ទាក់ទិន​ការ​គ្រប់​គ្រង់​សន្តិសុខ ជនបរទេស លិខិត​របាយការណ៍​ស្តីពី​វត្តមាន​ជនបរទេស​ស្នាក់នៅ និង​ប​ម្រី​ការងារ ក្នុង​ទីតាំង ដែលមាន​នាម​ករ​ណ៍ និង​ពិសេស​លិខិត​របស់​ក្រុមការងារ​អនុវត្ត​ច្បាប់ គណ​:​បញ្ជា​ការដឹកនាំ​ប្រតិបត្តិ​លេខ​១៤៤/២២ ផែនការ​ស្តីពី​ការចាត់តាំង​អនុវត្ត​ផែនការ ប្រតិបត្តិ​ការបង្កើន​ការ​ប្រុង​ប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួយ​ញ​ដូរ ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ របស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពី​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​.) ចុះ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ ដែលមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ជា​ប្រធាន ។​

​លោក អ៊ុំ រាត្រី បាន​ណែនាំ​បន្ថែម ឱ្យ​មន្ត្រី​កងកម្លាំង និង​សមត្ថកិច្ច​ស៊ីវិល​ពាក់ព័ន្ធ សិក្សា​ខ្លឹមសារ ពិនិត្យ និង​អនុវត្តតាម​តួនាទី​ភារកិច្ច​របស់ខ្លួន ឱ្យបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ ៕ V / N