​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក​អភិបាលខេត្ត និង​លោកស្រី លោក​ប្រធាន​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង ពុ​ទ្អ​បរិស័ទ ញោមញាតិ កាលពី​ល្ងាច​ថ្ងៃទី​១៣ និង ១៤ ខែកញ្ញា បាន​អញ្ជើញ​កាន់បិណ្ឌ​ទី​៤ និង​ទី​៥ នៅ​វត្ត នៅក្នុង​ឃុំ សង្កាត់​ទីទៃ​ពីគ្នា ចំនួន​៣ នៅក្នុង​ស្រុក​អូរជ្រៅ និង​ក្រុង​សិរីសោភ័ណ​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត និង​លោកស្រី ជ័យ ណា​រី​, លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោកស្រី រស់ សុ​ផានី , លោក ហ៊ឹ​ល រ៉ា​យ៉ា , លោក ឃ្លោក នួ​យ ដែលជា​អភិបាលរង​ខេត្ត ប្រធាន​/​អនុប្រធាន​មន្ទីរ អង្គភាព ទីចាត់ការ ស្នងការដ្ឋាន បញ្ជាការដ្ឋាន អធិការដ្ឋាន មូលដ្ឋាន​នានា សប្បុរសជន ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ នាំយក​ទេយ្យទាន បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ សម្រាប់​ប្រេ​ី​ប្រាស់ និង​កសាង​សមិទ្ធផល​នានា នៅក្នុង​វត្ត ។

​ក្នុងនោះ នា​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា បាន​ចូលរួម​សូត្រមន្ត​កាន់​វេន​បិណ្ឌ​ទី​៥ នៅ​វត្ត​អម្ពរ​វ័ន​កណ្តាល ភូមិ​កណ្តាល ឃុំ​សិង្ហ ស្រុក​អូរជ្រៅ ដោយបាន​ប្រគេន​សុ​ី​ម៉​ង់ កសាង​កុដិ​ថ្ម ចំនួន ២០​តោន ថវិកា​វេន ១​លាន​២​សែន​រៀល និង​បច្ច័យបួន​សម្រាប់ ព្រះសង្ឃ ១១​អង្គ ក្នុង​១​អង្គ ៥ ម៉ឺន​រៀល​។​

​នា​ល្ងាច​ថ្ងៃ​ដដែល បាន​បន្ត​ចូលរួម​សូត្រមន្ត នៅ​វត្ត​ពោធិ​សុ​ក្ខា​រាម​គោក​ព្រិច ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ដោយបាន​ចូលរួម​ប្រគេន​បច្ច័យ​កសាង​បល្ល័ង្ក​ព្រះ ២.០០០ ដុល្លារ​អាម៉េរិក បច្ច័យ​ចង្ហាន់​ព្រះសង្ឃ ១​លាន ៤​សែន​រៀល និង​បច្ច័យបួន​សម្រាប់ ព្រះសង្ឃ ៦​អង្គ ក្នុង​១​អង្គ ៥ ម៉ឺន​រៀល ។​

​សូម​រំលឹក​ដែរ​ថា លោក អ៊ុំ រាត្រី អភិបាលខេត្ត ,​លោកស្រី ជា​ភរិយា លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ពុ​ទ្អ​បរិស័ទ ក៏បាន​ចូលរួម​សូត្រមន្ត​កាន់​វេន​បិណ្ឌ​ទី​៤ នៅ​វត្ត​ធម្ម​សាមគ្គី​ពង្រ ក្នុងភូមិ​ពង្រ សង្កាត់​កំពង​ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នា​វេលា​រសៀល ថ្ងៃ​អង្គារ​ទី ១៣ ខែកញ្ញា រួចហើយ​ផងដែរ ។​

​ក្នុងឱកាស​នោះ អ្នកចូលរួម បាន​ប្រគេន​បច្ច័យបួន​ព្រះសង្ឃ ២១​អង្គ ក្នុង​១​អង្គ ៥​ម៉ឺន រៀល​។ ចង្ហាន់​វេន​ទី​៤ ចំនួន​១​លាន​រៀល បច្ច័យ​កសាង ៣​លាន ៤​សែន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​។ ក្នុង​វេន​នីមួយៗ សម្រាប់​តាជី​យាយជី អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ កុមារ​ដែល​ចូលរួម ក៏​ទទួលបាន​ថវិកា ១​ម៉ឺន​រៀល ក្នុង​១​នាក់ៗ ផងដែរ​៕V / N