​ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ ក្នុងឱកាស​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​-​ភ្ជុំបិណ្ឌ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក លឹម ចាន់​ដា​វុ​ធ អភិបាលរងខណ្ឌ​កំបូល បាន​ចូលរួម​ជាមួយ​ប្រតិភូ នៃ​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​, រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​នាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តំណាង​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ដែលជា​សម្ព័ន្ធមេត្រីភាព ជាមួយ​វរៈ​នគរបាល​ព្រំដែន​គោក ៧៩៣ បន្ត​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ ព្រមទាំង​នាំយក​អំណោយ និង​ថវិកា​មួយចំនួន ជូន​ដល់​កងកំលាំង​វរៈ​នរគ​បាល​ការពារ​ព្រំដែន​គោក​លេខ ៧៩៣ ដែល​ឈរជើង​ការពារ​នៅ​ខ្សែក្រវ៉ាត់​ព្រំដែន ប្រចាំ​ទិស​ប្រាសាទព្រះវិហារ ច្រក​អន្តរជាតិ​អានសេះ តាម​អនុសាសន៍​ដឹកនាំ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តាម​ផែនការ​យកចិត្តទុកដាក់​ដឹកនាំ​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​ផ្សារភ្ជាប់ ទំនាក់ទំនង​គាំទ្រ​រវាង​សម​ភូមិ​មុខ ជាមួយ​សមរភូមិ​ក្រោយ ដើ​ម្បី​ពង្រឹងស្មារតី​ការពារជាតិ មាតុភូមិ ក្នុង​គោលបំណង​បន្ត​ថែរក្សា​ការពារ​សន្តិភាព និង​អភិវឌ្ឍ​ព្រះរាជណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​៕​