ដោយ​:​សុខុម​/​រតនគិរី​៖​ទំនៀមទម្លាប់​ត្បាញ​ប្ញ​ស្សី​ធ្វើជា​”​កា​ផា​”​សម្រាប់​ដាក់​របស់រប​រ​សព្វសារពើ​និង​ស្ពាយ​ពីក្រោយ​ខ្នង​របស់​ប្អូន​ជនជាតិដើម​ភាគតិច​ជាច្រើន​រស់នៅ​ខេត្ត​រតនគីរី​មកដល់​បច្ចុប្បន្ន ហាក់​មានការ​ធ្លាក់ចុះ​ច្រើន​។​នេះ​បើតាម​មន្ត្រី​វប្បធម៌​ខេត្ត​បាន​
​បញ្ជាក់​។​

​តើ​អ្វី​ទៅជា​”​កា​ផា​”?​នោះ​គឺជា​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ម្យ៉ាង​ដែល​ធ្វើ​អំពី​ប្ញ​ស្សី​បិត​ស្តើងៗ​រួច​ត្បាញ​ដូចជា​ត្រក សម្រាប់​ដាក់ របស់របរ​ទាំងឡាយ ដែល​បងប្អូន​ជនជាតិដើម​ភាគតិច​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​ដូចជា ខេត្តរតនគិរី និង​មណ្ឌលគិរី​ពេញ និយម​ប្រើប្រាស់​ប្រចាំថ្ងៃ​។ កា​ផា ជារឿយៗ បងប្អូន​ជនជាតិភាគតិច​បានដាក់​ស្តាយ​នៅក្រោយ​ខ្នង ដោយ​អាច​ផ្ទុក​ទម្ងន់​បាន​
​ច្រើន​ឬ​តិច​អាស្រ័យទៅលើ​កម្លាំង​របស់​អ្នក​ស្តាយ​។

​តាម​ការបញ្ជាក់​របស់​បងប្អូន​ជនជាតិ​ដែល​យើង​បាន​ជួប​សម្ភាស​បានឱ្យ​រៀបរាប់ថា​ពី​បុរាណ​មក​ជនជាតិដើម​ភាគតិច​ពេល​ទៅណា មក​ណា​ដូចជា ទៅ​ចម្ការ​ឬ​ទៅ​ទីណា​ក្តី​ជាដើម មិន​ថា​ប្រុស​ឬ​ស្រី​ទេ ពួកគេ​តែងតែ​ស្ពាយ​កា​ផា​ដាក់​តាម​ខ្លួន​ដើម្បី​ដាក់ បន្លែ ផ្លែឈើ អនុផល​ព្រៃ​ផល​ព្រៃឈើ​នានា​។​ពេល​ដល់​រដូវ​ប្រមូល​ផល​ស្រូវ​វិញ កា​ផា មាន​សារៈប្រយោជន៍​ណាស់​ពីព្រោះ កា​ផា​
​ដូចជា​ការុង​មួយ​សម្រាប់​ដាក់​ស្រូវ​ដូច្នោះ​ដែរ​។ គេ​អាចដាក់​ស្រូវ​សម្រាប់​លើកដាក់​ឬ​ស្ពាយ​យកមក​ផ្ទះ​។​

​ជាការ​ពិតណាស់​នៅពេល​យើង​ធ្វើដំណើរ​ទៅ​ខេត្តរតនគិរី ឬ​ខេត្ត​មណ្ឌល​គី​រី ដែលជា​ខេត្ត​មាន​បងប្អូន​ជនជាតិភាគតិច​រស់នៅ ច្រើន​យើង​តែងតែ​ឃើញ​បងប្អូន​ជនជាតិដើម​ភាគតិច​ខ្លះ​មាន​ស្ពាយ​កា​ផា ដាក់​បន្លែ​ធ្វើដំណើរ​តាម​ទីប្រជុំជន តាមផ្លូវ ដោយ​យក​​បន្លែ ឬ​ផលដំណាំ​ផ្សេងៗ​យកមក​លក់​នៅ​ផ្សារ​។​ក្រៅពី​ការប្រើប្រាស់​ផ្ទាល់​របស់​បងប្អូន​ជនជាតិ​នោះ កា​ផា ក៏បាន​ក្លាយជា​មុខ​​ទំនិញ​មួយ​ដែល​គេ​ផលិតឡើង​សម្រាប់​ដាក់លក់​ជូន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ នៅតាម​រមណីយដ្ឋាន​មួយចំនួន​ដូចជា រមណីយ ដ្ឋា​ន​បឹង​យក្ស​ឡោម ខេត្ត​រតនគីរី​ជាដើម​។​

​បង្កើតជា​ការទាក់ទាញ​ទេសចរ​បន្ថែមទៀត សហគមន៍​ទេសចរណ៍ ឬ​អ្នក​រកទ​ទួ​ល្នុ​ង​វិស័យ​ទេសចរណ៍ ក៏បាន​ច្នៃ​មាន​សម្លៀក​
​បំពាក់ សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​របស់​បងប្អូន​ជនជាតិ ក្នុងនោះ​មាន កា​ផា ផងដែរ​សម្រាប់​ឱ្យ​ភ្ញៀវ​ទាំងឡាយ​ស្លៀកពាក់​ឬ សម្តែង​តាម​ចំណូលចិត្ត ហើយ​បង់ប្រាក់​ជា​កម្រៃ​ដល់​ពួកគេ​។ អ្នកធ្វើដំណើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន បឹង​យក្ស​ឡោម ភាគ​
​ច្រើន​និយម​ចុ​ល​ចិត្ត​តុបតែង​ខ្លួន​ដោយ​ស្លៀកពាក់ តាមបែប​បងប្អូន​ជនជាតិដើម​ភាគតិច​ពិសេស​ការ​ស្ពាយ​កា​ផា​ជាប់​ជាមួយ​
​ដែលជា​អត្តសញ្ញាណ​មួយ​របស់​បងប្អូន​ជនជាតិ​។​ពិសេស​ភ្ញៀវទេសចរ​ជានា​រី​។​អ្នកទេសចរ​ចូលចិត្ត​ស្លៀកពាក់​សំពត់​អាវ​តាម​បងប្អូន​ជនជាតិដើម​ស្ពាយ​កា​ផា ដៃ​កាន់​ឃ្លោក​ទឹក ពាក់​កម្រងផ្កា​នៅលើ​ក្បាល បង្កើត​នូវ​ស្នាមញញឹម ថត​ទុកជា​អនុស្សាវរីយ៍​។ ចំពោះ​បុរស​វិញ​ក៏បាន​តុបតែង​ការ​ស្លៀកពាក់ ស្ពាយ​កា​ផា ដៃ​កាន់​ធ្នូ ដែលជា​របៀប​រស់នៅរ​បស់បង​ប្អូន​ជនជាតិ​។​

​លោក ថុល យុ​ពង្ស ប្រធានការិយាល័យ​សិប្បកម្ម​សូន​រូប​និង​ទទួលបន្ទុក​ការងារ​មរតក​អរូបី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តរតនគិរី​បាន​រៀបរាប់ថា​ដោយ​មើលឃើញ​ពី​ប្រពៃណី​ទំនៀមទម្លាប់​នៃ​ការធ្វើការ​កា​ផា​មានការ​ធ្លាក់ចុះ​បន្តិច​ម្ដងៗ មន្ទីរ​
​បាន​ចុះ​ស្រង់​ចងក្រង​ទុកជា​ឯកសារ​សម្រាប់​ទំនៀមទម្លាប់​ប្រពៃណី​ធ្វើ​”​កា​ផា​”​របស់​បងប្អូន​ជនជាតិដើម​ភាគតិច ដើម្បី​ទុកជា​
​ឯកសារ​។​

បុរស​ជា​អ្នកធ្វើកា​ផា​នៅក្នុង​ស្រុក​តា​វែង​ខេត្ត​រតនគីរី​បាន​រៀបរាប់​ឲ្យ​ដឹងថា​ក្នុងកា​ផា​មួយ​គេ​ត្រូវ​ចំណាយពេល​ពី​ប្រាំ​ថ្ងៃ​ទៅ​ជាង​១០​ថ្ងៃ​ទើប​រួចរាល់​។​តម្លៃ​លក់​នៅតាម​រមណីយដ្ឋាន​ចាប់ពី​៦​ទៅ​៨​ម៉ឺន​រៀល​ក្នុងកា​ផា​មួយ​។​វត្ថុធាតុដើម​សម្រាប់​ធ្វើកា​ផា​មាន​ចំនួន​ប្រាំ​មុខ ដែល​ពាក្យ​ខ្លះ​គេ​ប្រើ​ជា​ភាសា​ជនជាតិភាគតិច​។​


ក្រុមយុវជន​មួយចំនួន​បាន​លើកឡើងថា​ពួកគេ​ពិតជា​មានការ​ព្រួយបារម្ភ​ពី​ការធ្លាក់ចុះ​ប្រពៃណី​ទំនៀមទម្លាប់​ធ្វើកា​ផា​ស្ពាយ​។​ដោយសារ​សង្គម​មានកា​រ​អភិវឌ្ឍ​យុវជន​ជំនាន់​ក្រោយ​សម្រប​ខ្លួន​តាម​ការរស់នៅ​ដែលជា​ហេតុ​ជំរុញ​ឱ្យ​ការនិយម​ធ្វើ​ឬ​ការ ប្រើប្រាស់​កា​ផា​ថយចុះ​។​អ្នក​ខ្លះទៀត​ក៏បាន​ធ្វើ​ការងារ​រៀនសូត្រ​នៅ​ទីក្រុង ខេត្ត ឬ​រាជធានី​ភ្នំពេញ​។​ហេតុដូច្នេះ​ហើយ​ពួកគេ មិនមាន​ពេលវេលា​ទៅធ្វើ​”​កា​ផា​” ជាមួយ​ចាស់ៗ​ក្នុងភូមិ​តទៅទៀត​ទេ​។​

​គួររំលឹកថា​ពី​បុរាណកាល​កន្លងទៅ​បងប្អូន​ជនជាតិ​នៅ​ពេញវ័យ​ពួកគេ​ត្រូវបាន​បង្ហាត់បង្រៀន​តៗ​ពី​ចាស់ៗ​ក្នុងភូមិ​ឬ​ឪពុកម្តាយ​របស់​ពួកគេ​ឱ្យ​ចេះ​ពី​របៀប​ត្បាញ​កា​ផា​គ្រប់គ្នាៗ​។​ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​អ្នក​ដែល​ចេះ​ធ្វើកា​ផា​នោះ​ភាគច្រើន​គឺជា​ចាស់ទុំ​ក្នុងភូមិ តែប៉ុណ្ណោះ​។​ចំណែក​ក្បាច់រចនា​ម៉ូត​កា​ផា គឺ​ធ្វើ​ទៅតាម​ជនជាតិ​ផ្សេងៗ​គ្នា​។

​នៅ​ខេត្ត​រតន​គិ​រីំ ជនជាតិដើម​ភាគតិច រស់នៅ​សព្វថ្ងៃ​មាន​ចំនួន​ប្រាំបី​ជនជាតិ​។ មានដូចជា ជនជាតិ គ្រឹ​ង​,​ទំពួន​,​ព្រៅ​, ចា​រ៉ា​យ​,​កាចក់​,​កា​វ៉ែត​,​ព្នង​និង​លន់​៕​សរន​