ដោយៈដេប៉ូ/ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ ចេញសារលិខិតអបអរសាទរក្នុងទិវាអូហ្សូន ពិភពលោក ១៦កញ្ញាឆ្នាំ ២០២២ ដោយបានបញ្ជាក់ថា៖យើងប្រារព្វ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដែលជាខួបលើកទី៣៧ នៃ«អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥និងជាខួបលើក ទី៣៥ នៃ«ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន« ឆ្នាំ១៩៨៧។ ចាប់តាំងពីឆ្នាំ១៩៩៥ មក លេខាធិការដ្ឋានអូហ្សូននៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិបានកំណត់យកថ្ងៃទី១៦ ខែកញ្ញារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធខួប«ទិវាអូហ្សូនពិភពលោក»ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ក៏ដូចជាអបអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាពជាបន្តបន្ទាប់ ដែលយើងរួមគ្នាសម្រេចបាន សំដៅឆ្ពោះទៅការពារស្រទាប់អូហ្សូន។

(រូបថតAMS)

សារលិខិតចុះថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ២០២២ ដោយលោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ថាកម្ពុជាបានចូលរួម អបអរសាទរយ៉ាងកក់ក្តៅជាមួយប្រជាជាតិទាំងអស់ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះក្រោមប្រធានបទ «ខួប៣៥ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ សហប្រតិបត្តិការជាសាកល ការពារជីវិតនៅលើផែនដី» (Montreal [email protected]: global cooperation protecting life on earth)ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដីនិងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី៕
សូមជូនខ្លឹមសារលិខិតទាំងស្រុង៖

(រូបថត AMS)