ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៦ កញ្ញា នេះ ជា​ថ្ងៃ​ប្រកួត​របស់​ក្រុម​ជម្រើស ជាតិ​កម្ពុជា អាយុ​ក្រោម​២០​ឆ្នាំ ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី អាយុ​ក្រោម​២០​ឆ្នាំ ក្នុង​ពានរង្វាន់ AFC U20 Championship 2023 នៅ​ប្រ​ទស​តាជី​គី​ស្ថាន​។​

​កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល ជាមួយ​លី​បង់ សឹង្ហ​បូរី និង តាជី​គី​ស្ថាន ដែលជា​ម្ចាស់ផ្ទះ​។ សម្រាប់​ថ្ងៃទី ១៦ កញ្ញា នេះ ការប្រកួត នឹងធ្វើ​ឡើង នៅ​កីឡដ្ឋាន Republican Central Stadium នា​ប្រទេស​តាជី​គី​ស្ថាន ហើយក៏​ជាការ​ប្រកួត​ទី​២ របស់​ក្រុម​កម្ពុជា​ដែរ​។​

​បន្ទាប់ពី​ប្រកួត​ចាញ់ ក្រុម​លី​បង់ នា​ថ្ងៃ បើកឆាក ០​ទល់​១ នេះ ការប្រកួត​ទី​២ នេះ ពិតជា​សំខាន់​ណាស់ សម្រាប់​ក្រុម​កម្ពុជា​។ សង្ឃឹមថា ការប្រកួត​ថ្ងៃនេះ កម្ពុជា នឹង​បានទទួល​លទ្ធផល​ល្អ​ជាមិនខាន ៕/V​